ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ឡើង​ជិត​៧០​នាក់ ក្រោយ​ព្យុះ​នៅ​ជប៉ុន

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្រោម​ការ​គំរាមកំហែង​របស់​ភ្លៀង​ថ្មី​ៗ អ្នក​ជួយ​សង្គ្រោះ​ច្រើន​សិប​ពាន់​នាក់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ២០១៩ ​នៅ​តែ​ពុះពារ​តាម​រុករក​បណ្ដា​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ២​ថ្ងៃក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​ទី​ហ្វុ​ង​មហា​ប្រល័យ​ឈ្មោះ​HAGIBIS ដែល​តាម​តុល្យការ​ថ្មី​នា​ថ្ងៃ​ទី​១៥​តុលា​ចេញផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន​NHK​ថា…

ប្រទេស​ជប៉ុន ៖ ក្រោម​ការ​គំរាមកំហែង​របស់​ភ្លៀង​ថ្មី​ៗ អ្នក​ជួយ​សង្គ្រោះ​ច្រើន​សិប​ពាន់​នាក់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ២០១៩ ​នៅ​តែ​ពុះពារ​តាម​រុករក​បណ្ដា​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ២​ថ្ងៃក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​ទី​ហ្វុ​ង​មហា​ប្រល័យ​ឈ្មោះ​HAGIBIS ដែល​តាម​តុល្យការ​ថ្មី​នា​ថ្ងៃ​ទី​១៥​តុលា​ចេញផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន​NHK​ថា ចំនួន​មនុស្ស​ស្លាប់​ឡើង​ដល់​ជិត​៧០​នាក់​ហើយ​មនុស្ស​១៥​នាក់​នៅ​តែ​បាត់​ខ្លួន​។

ព្យុះ​HAGIBIS​បាន​វាយប្រហារ​ដល់​ដែនដី​ជប៉ុន​នា​យប់​ថ្ងៃ​ទី​១២​តុលា មក​ពី​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កអម​ដោយ​កម្លាំង​ខ្យល់​ក្នុង​ល្បឿន​ជិត​២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ប៉ះពាល់​ដល់​ខេត្ត​៣៦​ក្នុង​ចំណោម​ខេត្ត​ទាំង​៤៧​របស់​ប្រទេស នា​ភាគ​កណ្ដាល​និង​ភាគ​ខាងកើត​ប្រទេស ព្រមទាំង​បង្ក​ការ​បាក់​ដី​និង​ទឹកជំនន់​ធំ​បំផុត​។

តុល្យការ​ជន​រង​គ្រោះ​បន្ត​កើន​ឡើងជា​និច្ច​ចាប់ពី​ថ្ងៃ​ទី​១២​តុលា​មក​។ នា​យប់​ថ្ងៃ​ទី​១៤​តុលា​ទូរទស្សន៍​​ជាតិ​ជប៉ុន​NHK រាយការណ៍​ពី​មនុស្ស​ស្លាប់​ឡើង​ដល់​៥៨​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​១២​នាក់​នៅ​បាត់​ខ្លួន ចំណែក​មនុស្ស​២០៤​នាក់​រង​របួស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ