ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះទូក​បះ​ផ្កាស្នោ បែរជា​ជួប​រឿង​អកុសល​…​គ្រួ​សារបាន​ត្រឹម​យំ​ស្រែក​ព្រោះ​អ្វី​ៗ​បាន​ហួសពេល​អស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឪពុកមា និង​ក្មួយ​បាន​ក្រឡាប់​ទូក​លិចលង់​ទឹក​ស្លាប់ ខណៈ​ពេល​ដែល​ជិះទូក​ត្នោត​ទៅ​បះ​ផ្កាស្នោ នៅ​ក្នុង​អូរ​ដែល​គេ​ជីក​យក​ដី​លក់​មួយ​កន្លែង​នៅ​ក្រោយ​ភូមិ ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រមាណ​៨​ព្រឹក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឪពុកមា និង​ក្មួយ​បាន​ក្រឡាប់​ទូក​លិចលង់​ទឹក​ស្លាប់ ខណៈ​ពេល​ដែល​ជិះទូក​ត្នោត​ទៅ​បះ​ផ្កាស្នោ នៅ​ក្នុង​អូរ​ដែល​គេ​ជីក​យក​ដី​លក់​មួយ​កន្លែង​នៅ​ក្រោយ​ភូមិ ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា​នេះ នៅ​ចំណុច​អូរ​ក្រៅ​ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ១.​ឈ្មោះ ច​យ សម្ផស្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កសិករ និង​២.​ឈ្មោះ ដ​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជា​សិស្ស ។ អ្នក​ទាំង​២​នាក់ ជា​ឪពុកមា និង​ក្មួយ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ឪពុកមា និង​ក្មួយ​ទាំង​ពីរ​នាក់​បាន​ជិះទូក​ត្នោត​ទៅ​បេះ​ផ្កាស្នោ នៅ​ក្នុង​រណ្តៅ​ដែល​គេ​ជីកដី​លក់​នៅ​អូរ​ក្រៅ​ខាងក្រោយ​ផ្ទះ ។ ខណៈ​ពេល​ដែល​ជិះទូក​នោះ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង​ស្រាប់តែ​ទូក​ក្រឡាប់​លិច បណ្ដាល​ឲ្យ​ឪពុកមា និង​ក្មួយ​តូច​បាន​លង់ទឹក​ស្លាប់​តែ​ម្តង ។ នេះស បញ្ជាក់ថា សូមបងប្អូនប្រុងប្រយ័ត្ន និងមើលថែកូនៗ និងចាស់ៗឲ្យបានល្អ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ ។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​ត្រូវ​បាន​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​តែ​មិន​អាច​ជួយ​បាន​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ