ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ម្នាក់​ជិះម៉ូតូវ៉ាគ្នាចុះឡើង​ ជ្រុលបុក​របាំងថ្មពុះចែកទ្រូងផ្លូវ​បណ្តាលឱ្យរបួសធ្ងន់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​បានរង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​វ៉ាគ្នា​ចុះឡើង​ រួចជ្រុលទៅ​បុក​របាំង​ថ្ម​ពុះ​ចែកទ្រូង​ផ្លូវនៅ​វេលា​ម៉ោង​១២​និង​១០​នាទីរំលង​អធ្រាត​ឈានចូលថ្ងៃ​ទី ២៥ មេសា ២០១៤ ​នៅ​ចំណុច​ទល់​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត​ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន។

រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​បានរង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​វ៉ាគ្នា​ចុះឡើង​ រួចជ្រុលទៅ​បុក​របាំង​ថ្ម​ពុះ​ចែកទ្រូង​ផ្លូវនៅ​វេលា​ម៉ោង​១២​និង​១០​នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី ២៥ មេសា ២០១៤ ​នៅ​ចំណុច​ទល់​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត​ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុបាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ ម៉ូតូ​ម៉ាក PULSAមួយគ្រឿង​​ ពណ៌ខ្មៅ លាយ​ត្រួយ​​ចេក ក្មាន​ស្លាក​លេខ​បាន​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ដោយ​ជិះ​វ៉ាគ្នាចុះ​ឡើង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូ​ជនរងគ្រោះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្មពុះចែក​ទ្រូង​ផ្លូវ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូរងរបួស​ធ្ងន់ ។

ក្រោយ​ពេល​កើត​ហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូនទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ។ចំណែក​ឯម៉ូតូជនរងគ្រោះ ​ត្រូវ​បាន​សមត្ថកិច្ចយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច ។