ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​នគរបាល​អន្តរាគមន៏​ខេត្តជិះ​ម៉ូតូ​ល្ប​ាតប្រមាញ់​បានរថយន្ដ​នីសាន់​ផ្ទុកឈើ​ប្រណីត​ពេញរ​ថយន្ត​

11 ឆ្នាំ មុន

ខេត្ត​​សៀម​រាប​ ៖ កម្លាំង​នគរ​បាល​អន្ដរាគម​ន៍ខេត្ត​​ និង​នគរ​បាល​សេដ្ឋកិច្ច​ប្រឆាំង​បទ​ល្មើស​​នៃស្នង​ការដ្ឋាន​​នគ​របាល​ខេត្ត​​បាន​​ធ្វើ​ការ​ល្បា​តចាប់​ឃាត់​រឹបអូស​រថយន្ដ​នីសាន់​ដឹក​ឈើ​ប្រណិត​ប្រភេទ​បេង​,ធ្នង់​ល្មើស​ច្បាប់១​គ្រឿង​យ៉ាង​ពេញ​ប្រគល់​​ឲ្យ​ជំនាញ​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ចាត់កា​រ បន្ដ​។ហេតុការណ៍​តាម​ប្រមាញ់​ចាប់​បាន​រថយន្ដ​នីសា​ន់​ដឹក​ឈើ​ប្រណិត​នេះដែរ​​ធ្វើ​ឡើង​នៅ​​វេលា

ខេត្ត​​សៀម​រាប​ ៖ កម្លាំង​នគរ​បាល​អន្ដរាគម​ន៍ខេត្ត​​ និង​នគរ​បាល​សេដ្ឋកិច្ច​ប្រឆាំង​បទ​ល្មើស​​នៃស្នង​ការដ្ឋាន​​នគ​របាល​ខេត្ត​​បាន​​ធ្វើ​ការ​ល្បា​តចាប់​ឃាត់​រឹបអូស​រថយន្ដ​នីសាន់​ដឹក​ឈើ​ប្រណី​ត​ប្រភេទ​បេង​,ធ្នង់​ល្មើស​ច្បាប់១​គ្រឿង​យ៉ាង​ពេញ​ប្រគល់​​ឲ្យ​ជំនាញ​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ចាត់កា​រ បន្ដ​។ហេតុការណ៍​តាម​ប្រមាញ់​ចាប់​បាន​រថយន្ដ​នីសា​ន់​ដឹក​ឈើ​ប្រណិត​នេះដែរ​​ធ្វើ​ឡើង​នៅ​​វេលា​​ម៉ោង​២២និង​០០នា​ទីយប់​ ​ថ្ងៃទី​ ​២៣​ ​​ខែ ​មេសា ​ឆ្នាំ២០១៤ ​ក្នុងភូមិ​ចុងកៅ​ស៊ូ ​សង្កាត់​ស្លក្រាម ​​​ក្រុង​សៀម​រាប ​ខណះ​ពេល​ដែល​​រថ​យន្ដ​​ល្មើស​ច្បាប់​ នោះ​រត់ទៅ​ពួន​ក្នុង​ដីឡូត៍​មួយ​កន្លែង​ ។

តាម​ប្រភព​ពីសមត្ថកិច្ច​សូមមិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹង​ថាម្ចាស់​ឈើ​មាន​ឈ្មោះ ​យាយហួយ​​មុខ​របររ​កស៊ី​ឈើ​ដុះ​​ស្លែ​រ​​នៅ​​ក្នុងស្រុក​ជីក្រែង​ពេល​សមត្ថកិច្ច​ល្បាត​ឃើញ​មានរថយន្ត​២គ្រឿង​តែបង្កា្រប​បាន​តែ១​គ្រឿង​ប៉ុណ្ណោះ​។ ​សមត្ថកិច្ច​បាន​បន្ត​​ផង​ដែរ​ថាឃើញ​មាន​លោក​អនុសេ​នីយត្រី​  ​ស៊ុន ​គឹមហុ​ងជា​មន្ត្រី​ប៉េអឹម​ក្រុង​ទទូល​បន្ទុក​សេដ្ឋកិច្ច​ក្រុងសៀម​រាបជា​អ្នក​រត់ការ​​ដើម្បី​​សម្រប​សម្រួល​ឲ្យខាង​មេព្រៃ​ដោះលែង​​ តែសមត្ថកិច្ច​មិនយល់​ព្រមក៏​ឆ្លើយ​តបវិញ​ថា​លោក​បានរាយការ​ទៅថ្នាក់​លើអស់​​ហើយបើចង់​ដោះ​ស្រាយ​បញ្ចប់​ទៅ​ជួប​ថ្នាក់​ទៅពី​ព្រោះ​ឈ្មោះ​ ហុងនេះធ្លាប់មានរឿង​អាស្រូវប៉ុន្មានខែមុន​ដែលត្រូវ​បានសមត្ថ​កិច្ច​​​ចុះឆែក​ឆេររក​ឃើញគំនរ​ឈើគ្រញូង​នៅព្រៃក្នុ​ងស្រុក​បន្ទាយ​ស្រីម្តង​រួចមក​ហើយ​។

ប្រភព​ឲ្យដឹងពី​លោកវរៈ​សេនីយ៍​ឯក ​អ៊ុំ ​អមរា ​ស្នងកា​ររងន​គរបាល​ខេត្តជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត ​​ បានមាន​ប្រសាសន៍​តាមទូរស័ព្ទ​នៅរសៀល​នេះថា​ដោយទ​ទួលបាន​បទបញ្ជា​ពីលោក​ស្នងការ​ខេត្ត ​ឲ្យ​ល្បាត​នៅ​តាម​​ដងផ្លូវ​​នានា​​នោះ​កម្លាំង​របស់​លោកក៏​បាន​​ប្រទះឃើញ​រថយន្ដ​​ដឹកឈើ​ល្មើស​ច្បាប់ចំនួ​ន២គ្រឿង​​តែរត់រួច១​គ្រឿង​​ម៉ាក​នីសាន់​​១បាំង​​កន្លះ​រួច​បានសុំ​គោលការណ៍​ពីលោក​ស្នងការ​​និងលោក​ព្រះរាជ​អជ្ញា​ធ្វើកា​រ​តាម​ប្រមាញ់​ពីក្រោយ​រហូត​ចា​ប់បាន​រថយន្ដ​​ល្មើស​​ច្បាប់នោះ​នៅកន្លែង​កើតហេតុ​ខាងលើ​យកទៅ​ រក្សា​ទុកនៅ​ស្នងការ​ខេត្ត​ទាំងយប់ ​រីឯម្ចាស់គេច​ខ្លួន​បាត់។ លោក​ស្នង​ការ​រង​បានបន្ដ​ទៀតថាបច្ចុប្បន្ននេះលោកបានប្រគល់ទាំងរថយន្ដ ទាំងឈើទៅឲ្យេជំនាញ រដ្ឋបាល​ព្រៃឈើ​ខេត្ត​​ដើម្បី​ចាត់ការ​បន្ដ​​ទៅ​តា​មផ្លូវ​ច្បាប់​ ។

បើតាមការ​ឲ្យដឹង​ពីលោក​ម៉ែន ​​វុទ្ធីមន្ដ្រីខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀម​​រាប​បានប្រាប់​តាមទូរស័ព្ទ​នៅរសៀល​នេះដែរថា​ឈើ​​ល្មើស​ច្បាប់នោះ​ប្រភេទ​បេង,​ធ្នង់​មានចំនួន​៣៣ដុំ​ស្មើនឹង​ ១,៣០៥​ម៉ែត្រគូប​ ។ទាំង​ឈើ ​ទាំងរថយន្ដ​ត្រូវបាន​​អូសមក​រក្សា​​ទុក​​នៅ​​ថ្នាល​​បណ្ដុះ​កូន​ឈើ​កំព្រំ​ ស្រុកបន្ទាយ​ស្រី ​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ដ​ចូល​ខ្លូន​មកបង់​,ផាកពិ​ន័យ​ទៅ​តាម​ច្បាប់​ ។