ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាករូស​មែន​ទេ! គួរតែ​​ញ៉ាំ​អាហារ​ទាំង​នេះ ​ទើប​ឆាប់​ជា​វិញ

4 ឆ្នាំ មុន

សម្រាប់​រដូវក្តៅ វា​តែងតែមាន​ឱកាស​បង្ក​រោគ​នៅ​ក្រពះ​ច្រើន ដូច្នេះ​វា​នឹង​បង្ក​ជា​ការ​រាករូស​កើត​ឡើង​។ វា​ក៏​អាច​ក្លាយជា​សុ​បិ​ន្ត​អាក្រក់​បំផុត​មួយ​ដែរ​ជា​ពិសេស​បើសិនជា​អ្នក​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​។​ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ទទួលទាន​បើសិនជា​ចង់​ឲ្យ​អាកា​រៈ​រាករូស​នេះ​ស្រាកស្រាន្ត​ទៅ​វិញ​លឿន​។ ១-ទឹកដូង ៖ ទឹកដូង​ផ្ទុក​ទៅ​ដោយ​អេ​ឡិច​ត្រូ​លី​ត្រ​ជា​ច្រើន​ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់​នៅ​ពេល​រាករូស​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​សម្រួល​បញ្ហា​ក្រពះ​បាន​តាម​រយៈ​ការ​បន្ថយ​កម្រិត​អាស៊ីត​។ ២-យ៉ា​អួ…

សម្រាប់​រដូវក្តៅ វា​តែងតែមាន​ឱកាស​បង្ក​រោគ​នៅ​ក្រពះ​ច្រើន ដូច្នេះ​វា​នឹង​បង្ក​ជា​ការ​រាករូស​កើត​ឡើង​។ វា​ក៏​អាច​ក្លាយជា​សុ​បិ​ន្ត​អាក្រក់​បំផុត​មួយ​ដែរ​ជា​ពិសេស​បើសិនជា​អ្នក​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​។​ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ទទួលទាន​បើសិនជា​ចង់​ឲ្យ​អាកា​រៈ​រាករូស​នេះ​ស្រាកស្រាន្ត​ទៅ​វិញ​លឿន​។

១-ទឹកដូង ៖ ទឹកដូង​ផ្ទុក​ទៅ​ដោយ​អេ​ឡិច​ត្រូ​លី​ត្រ​ជា​ច្រើន​ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់​នៅ​ពេល​រាករូស​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​សម្រួល​បញ្ហា​ក្រពះ​បាន​តាម​រយៈ​ការ​បន្ថយ​កម្រិត​អាស៊ីត​។

២-យ៉ា​អួ ៖ យ៉ា​អួ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្រួល​ដល់​ភ្នាស​កម្រាល​របស់​ក្រពះ​តាម​រយៈ​ផ្តល់​ភាព​ត្រជាក់​តែ​ម្តង​។ យ៉ាងណាមិញ យ៉ា​អួ​ក៏​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អ​ៗ ឬ​ប្រូ​បាយ​អូ​ទិច​ដែល​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​បន្ថយ​អាស៊ីត​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ដែរ​។

៣-ក្រូច ៖ ផ្លែក្រូច​សម្បូរ​ជាតិ​សរសៃ និង​ជំនួយ​ដល់​ការ​រំលាយ​អាហារ​ទៀត ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​ស័ក្តិសម​សម្រាប់​អ្នក​រាករូស​នោះ​គឺថា វា​មាន​ឥទ្ធិពល​បន្ថយ​បញ្ហា​នៅ​លើ​ក្រពះ​បាន​យ៉ាង​អស្ចារ្យ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ