យោងតាមការស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ដើម្បីបណ្ដេញស្រមោចចេញពីផ្ទះដោយសុវត្ថិភាព និងមានក្លិនក្រអូបស្រស់ស្រាយ លោកអ្នកអាចប្រើប្រាស់រុក្ខជាតិដែលមានក្លិនក្រអូបខ្លាំង ព្រោះវាជាសត្រូវធម្មជាតិរបស់សត្វល្អិត។
រុក្ខជាតិដូចជា ជីរអង្កាម, ស្លឹកគ្រៃ, ផ្កាឡាវេនឌឺ និង រ៉ូស្មែរី មានផ្ទុកប្រេងសំខាន់ៗដែលធ្វើឱ្យស្រមោចមិនហ៊ានចូលជិត។ លោកអ្នកអាចដាំពួកវាក្នុងផើងនៅតាមបង្អួច ឬកាត់មែករបស់វាព្យួរទុកក្នុងផ្ទះដើម្បីការពារច្រកចេញចូល។
ក្រៅពីនេះ ផ្កាគ្រីសាន់ធីម៉ុម និង ផ្កាម៉ារីហ្គោល ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្ដេញស្រមោច និងចៃ ដោយសារវាមានផ្ទុកសារធាតុសម្លាប់សត្វល្អិតពីធម្មជាតិ។ ចំណែកឯ ដើមយូកាលីបទូស វិញ លោកអ្នកគ្រាន់តែយកមែករបស់វាមកដាក់ក្នុងផ្ទះបាយ ឬបន្ទប់ទឹក វានឹងជួយរារាំងផ្លូវដើររបស់ស្រមោចភ្លាមៗ។
វិធីសាស្ត្រនេះមិនត្រឹមតែជួយកម្ចាត់សត្វល្អិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យផ្ទះរបស់អ្នកមានសោភណភាព និងបរិយាកាសល្អទៀតផង៕
ចែករំលែកព័តមាននេះ