ខេត្តក្រចេះ ៖ មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍ក្រឡាប់រថយន្តឡិចស៊ីសដឹកឈើប្រណីតកាលពីយប់ថ្ងៃទី២៣ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។
ឧប្បត្តិហេតុក្រឡាប់រថយន្តឡិចស៊ីស ធ្លាយចេញឈើប្រណីតធ្នង់មានចំនួនជិតមួយម៉ែត្រគូប បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះ គឺត្រូវគេសន្និដ្ឋានថា ដោយសាររថយន្តមួយគ្រឿងនេះបើកលឿនជ្រុល និងទំនងបើកគេចពីការដេញប្រមាញ់របស់ក្រុមកុង ត្រូលជជុះនៅម្តុំនោះធ្វើឱ្យរេចង្កូត ជ្រុលទៅបុកនឹងតូបលក់សាំងរបស់អ្នកភូមិ នៅម្តុំនោះក្រឡាប់ជាច្រើនជុំបង្កឲ្យមានមនុស្សស្លាប់និងរបួស។
រថយន្តបង្កហេតុដោយខ្លួនឯងនេះ ប្រភេទរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ គ្មានស្លាកលេខ មានផ្ទុកឈើប្រណីតធ្នង់ជិតមួយម៉ែត្រគូប។
ជនរងគ្រោះទាំងពីរនាក់ត្រូវគេស្គាល់ថា ជាបងប្អូនបង្កើតមានម្នាក់ឈ្មោះហ៊ុប ទូច ហៅស្រស់ អាយុ៤៥ឆ្នាំ ជាអ្នកបើកបរបានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ហ៊ុប ម៉ារ៉ាឌី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំងពីរមានទីលំនៅក្នុងភូមិជ្រោយអំពិលទី១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ។
ចែករំលែកព័តមាននេះ