ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានបទ​នៃ​ទិវា​ជាតិ​ប្រយុទ្ធ​នឹងជំងឺគ្រុនឈាម​ឆ្នាំ​នេះ «កម្ចាត់​ដង្កូវ​ទឹក និង​មូសខ្លា ដើម្បី​ការ​ពារ​ជីវិត​អ្នក​ និងគ្រួសារ​អ្នក»

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោម​ប្រធានបទ «កំចាត់​ដង្កូវទឹក និងមូសខ្លា ដើម្បីការពារជីវិត​អ្នក និងគ្រួសារ​អ្នក» ទិវាជាតិ​ប្រយុទ្ធនឹងជំងឺ​គ្រុន​ឈាម​ឆ្នាំនេះ ត្រូវបាន​ប្រារព្ធធ្វើឡើង​នៅសាលាបឋម​សិក្សា​ភ្នំពេញ​ថ្មី ខណ្ឌសែន​ជ័យ រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី២៤ ​មេសា ២០១៤ ក្រោមអធិបតី​ភាព​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​លោក​ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង

រាជធានីភ្នំពេញ ៖ ក្រោម​ប្រធានបទ «កំចាត់​ដង្កូវទឹក និងមូសខ្លា ដើម្បីការពារជីវិត​អ្នក និងគ្រួសារ​អ្នក» ទិវាជាតិ​ប្រយុទ្ធនឹងជំងឺ​គ្រុន​ឈាម​ឆ្នាំនេះ ត្រូវបាន​ប្រារព្ធធ្វើឡើង​នៅសាលាបឋម​សិក្សា​ភ្នំពេញ​ថ្មី ខណ្ឌសែន​ជ័យ រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី២៤ ​មេសា ២០១៤ ក្រោមអធិបតី​ភាព​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​លោក​ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណន​សាស្ត្រ ។

ថ្លែងពីគោលបំណង​នៃការប្រារព្ធ​ទិវាដ៏មានសារសំខាន់នេះ លោក​ច ម៉េងចួ បញ្ជាក់ថា ទិវានេះមិន​គ្រាន់តែ​ផ្សព្វផ្សាយ​រំលឹក​ដល់​សាធា​រណជន​អំពីស្វ័យការពារចំពោះ​ជំងឺគ្រុនឈាម និងធានានិរន្តភាពនៃ​យុទ្ធនាការយល់ដឹង​​ពីជំងឺគ្រុនឈាម​ប៉ុណ្ណោះទេ ប៉ុន្តែគឺជា​ការពង្រឹងសហ​ប្រតិបត្តិការអន្ត​រវិស័យកាន់តែជិតស្និទ្ធិរវាងស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅកម្ពុជា ។

លោក​បាន​បន្ត​ថា នៅឆ្នាំ២០១៣កន្លងទៅនេះ ជំងឺគ្រុនឈាមបានសម្លាប់ជីវិតមនុស្ស​ចំនួន៥៩នាក់ ថយចុះប្រមាណ៦៩% ប្រៀប​ធៀបរយៈ​ពេលដូចគ្នានៃ​ឆ្នាំ២០១២ ។ ចំណែកករណី​ឈឺមានចំនួន​១៧.៥៣៣នាក់ ថយចុះ៥៩% ប្រៀបធៀបរយៈ​ពេលដូចគ្នា​ឆ្នាំ​២០១២ ។ ដោយ​ឡែកនៅ១៥សប្តាហ៍ ដើមឆ្នាំ២០១៤នេះ ករណីគ្រុនឈាមមាន២៦៩ករណី ក្នុងនោះស្លាប់ម្នាក់គឺថយចុះ៨៥% ប្រៀប​ធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៣​ផងដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព