ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​ក្រចេះ​ជាង​៦០​រូប​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​លើការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គម្រូ​ថ្មី

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ សិក្ខា​កាម​ជានគរ​បាល​មក​ពី​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋ​បាល​អធិការ​ស្រុក​-ក្រុង​ និង​ការិយា​ល័យ​ជំនាញ​​​ចំនួន​ជាង​៦០​រូប​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​កុំ​ព្យូ​ទ័រ​​លើ​ការធ្វើអត្ត​សញ្ញាណ​​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គម្រូ​ថ្មី​ជំហាន​​ទី២ រយៈពេល​៣​ថ្ងៃ​នៅ​ស្នង​ការ​ដ្ឋាន​។

មាន​ប្រសាសន៍​ទៅ​កាន់​សិក្ខា​កាម​ និង​គ្រូ​ឧទ្ទេស​ក្នុង​ពិធី​បើក​វគ្គ​នា​ព្រឹក​ថ្ងៃ​ទី​២៤ មេសា ២០១៤ នៅ​សាល​ប្រជុំ​ស្នង​ការ​ដ្ឋាន​ លោក​ឧត្តម​សេនីយ៍​ត្រី ជួង ស៊ាង​ហាក់ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ជម្រុញ​ឱ្យ​សិក្ខា​កាម​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ដើម្បី​យក​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​បំពេញ​កាតព្វ​កិច្ច​ តួនាទី​សម្រាប់​បម្រើ​ពលរដ្ឋ​ទៅ​តាម​តម្រូវ​ការ​របស់​រាជ​រដ្ឋា​ភិបាល​។

លោក​វរ​សេនីយ៍​ឯក ច្រឹង ផល្លី ស្នង​ការ​រង​កណ្តាល​ស្ថិតិ​ និង​អគ្គិ​ភ័យ​បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​រយៈ​ពេល​៣​ថ្ងៃ​ជាប់ៗគ្នា គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ មេសា ដល់​ថ្ងៃ​ទី​២៧ មេសា ក្រោម​ការ​សម្រប​សម្រួល​ពី​គ្រូ​ឧទ្ទេសមក​ពី​នាយក​ដ្ឋាន​។ ជាមួយ​គ្នា​នេះ​គ្រប់​បណ្តា​អធិការ​ដ្ឋាន​ស្រុក​-ក្រុង​ក៏​ទទួល​បាន​កុំ​ព្យូទ័រ​៣​គ្រឿង និង​ម៉ាស៊ីន​ភ្លើង​២​គ្រឿង សម្រាប់​យក​ទៅ​បម្រើ​ការ​ងារ​លើ​អត្ត​សញ្ញាណ​ប័ណ្ណជូន​ប្រជា​ពលរដ្ឋ​បន្ទាប់​ពី​ចប់​វគ្គ​បណ្តុះ​បណ្តាល​រួច៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព