ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​ទិញ​​​​គ្រឿង​​ញៀនយក​​​ទៅ​​ឱ្យ​មិត្ត​ភក្តិ​​ ត្រូវ​នគរបាល​​ល្បាត​ប្ញស្សី​កែវ​​ឃាត់​ខ្លួន​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ បុរសម្នាក់​​ជិះ​​ម៉ូតូ​​ទិញ​​គ្រឿង​​ញៀន​​យក​ទៅ​ឱ្យ​​មិត្ត​​ភក្តិ​​​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​​លេខ​​៧ ត្រូវ​​​នគរបាល​​ល្បាត​​​ប្ញស្សី​កែវ​​ឃាត់ខ្លួន កាល​ពី​វេលា​ម៉ោង​​១០​និង​​១០​នាទី​ព្រឹក​ថ្ងៃទី​​២៤ មេសា តាម​បណ្តោយ​ផ្លូវជាតិលេខ​​៥ ស្ថិត​ក្នុង​ភូមិ​លូ​ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌប្ញស្សីកែវ​​ ។

ជន​​សង្ស័យ​​ឈ្មោះ ស៊ុំ ហ៊ីង ហៅ​ម៉ៅ ភេទប្រុស អាយុ​​២៦​​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ភូមិ​​កើត​ហេតុ ។

ក្រោយ​​ពី​​ឃាត់​ខ្លួន​នគរបាល​​រក​​​​ឃើញ​​ថ្នាំ​​ញៀន​​ម៉ា​ទឹកកក​​ មួយ​កញ្ចប់​​ តម្លៃ​​៨​ម៉ឺន​​រៀល​​ នៅ​​ក្នុង​​កញ្ចប់​បារី​​  ។ ជន​សង្ស័យ​​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​ប្ញស្សីកែវ ៕​