ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​គេ​ដឹក​ប្រពន្ធ​​ចូល​ផ្ទះសំណាក់រស្មី​​ទួល​សង្កែ​​​​ ខឹង​ទាញ​សោ​​វាយ​ ប៉ូលិស​​ចាប់​ខ្លួន​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​​ជាសន្តិសុខ​​យាម​​បុរី​ម្នាក់ ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ទួលស​ង្កែ​​ឃាត់ខ្លួន បន្ទាប់​ពីបង្ក​របួស​ស្នាម​​បណ្តាល​ឱ្យ​​បុរស​ម្នាក់ទៀត​​រងរបួស​​ ខណៈ​​ឃើញ​​បុរ​ស​​រូបនោះ​​ដឹក​​ប្រពន្ធ​របស់​ខ្លួន​ចូល​ផ្ទះ​​សំណាក់​​រស្មី​ទួល​សង្កែ ស្ថិត​ក្នុង​ភូមិ​ទួលស​ង្កែ ខណ្ឌ​ប្ញស្សីកែវ កាល​ពី​វេលាទៀប​ភ្លឺ​​ថ្ងៃទី​​២៤ មេសា ។

បុរស​សង្ស័យ​ខាងលើ​​ឈ្មោះ យឹម គុណ អាយុ​​៣៥​​ឆ្នាំ ជា​សន្តិ​សុខ​​យាម​បុរី​ ស្នាក់​​នៅ​ក្នុង​សង្កាត់​ទួល​​សង្កែ​ មាន​ប្រពន្ធឈ្មោះ​​ ផន ភា អាយុ​​២៥​ឆ្នាំ បម្រើ​ការ​​ម៉ាស្សានៅ​ក្នុង​សណ្ឋាគារ​មួយ​​ សង្កាត់​​ជ្រោយ​​ចង្វា ចំណែក​​បុរស​​ដែល​​ត្រូវ​​គេ​វាយ​​ឱ្យ​​របួស​​ឈ្មោះ ឈាង មករា អាយុ​​២៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​​ភូមិ​​គៀន​​ឃ្លាំង សង្កាត់​ជ្រោយ​ចង្វា ។

បើតាមការរៀប​រាប់​ពី​បុរស​ជាប្តី​ឈ្មោះ យឹម គុណ ឱ្យដឹង​ថា នៅ​វេលាម៉ោង​​៣​ទៀប​​ភ្លឺ​​​ ខ្លួន​បាន​ចេញ​​ពី​ធ្វើការ​​ (​​យាមបុរី)​​ ​​ជិះ​ម៉ូតូ​​ទៅ​កន្លែង​ស្នាក់​នៅ​​ ស្រាប់​តែ​​ប្រទះ​​ឃើញ​​បុរសម្នាក់​ជិះ​ម៉ូតូ​ឆាលី​​ឌុប​ប្រពន្ធ​​របស់​​ខ្លួន​​ចូល​ផ្ទះ​សំណាក់​​រស្មី​​ទួល​សង្កែ ហើយ​​ភ្លាម​ៗ​​បានចេញ​​តាម​​និង​ស្ទាក់​​សួរ​នាំ ។ ប្រភព​​បន្ត​ថា ដោយ​​ទប់​កំហឹង​​មិនបាន​​ខ្លួន​​​ក៏បាន​ដកសោ​​ចាក់​ម៉ូតូ​​វាយ​​ទៅលើ​បុរស​នោះ បណ្តាល​​ឱ្យ​​​រងរបួស​ស្រាល រួច​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​តែម្តង ។ ប្រភព​​ឱ្យដឹង​ទៀតថា ខ្លួន​​និង​ប្រពន្ធ​​​ស្រឡា​ញ់​គ្នា​​បាន​កូនមួយ​ តែ​​មិន​បាន​រស់​​នៅ​ជាមួយ​គ្នាញឹក​ញាប់​​នោះទេ​​ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព