ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! បំណុល​ធនាគារ​សង​រួច​អស់ ដោយសារ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា

4 ឆ្នាំ មុន
  • តាកែវ

អ្នកស្រុក​ទ្រាំង ខេត្តតាកែវ​ម្នាក់ គឺ​លោក គឹ​ម វណ្ណ​ដេ​ត អាច​ដោះបំណុល​ធនាគារ​បាន​យ៉ាង​ស្រួល ព្រោះតែ​ស្រា​បៀរ​កម្ពុជា ដែល​លោក​ទិញ​មក​ពិសា​ជួបជុំ​បងប្អូន កាលពី​អំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​បាន​ផ្ដល់​សំណាង​ធំ​ជូន​លោក​រហូត​ដល់​៤០​លាន​រៀល​ឯណោះ ។…

អ្នកស្រុក​ទ្រាំង ខេត្តតាកែវ​ម្នាក់ គឺ​លោក គឹ​ម វណ្ណ​ដេ​ត អាច​ដោះបំណុល​ធនាគារ​បាន​យ៉ាង​ស្រួល ព្រោះតែ​ស្រា​បៀរ​កម្ពុជា ដែល​លោក​ទិញ​មក​ពិសា​ជួបជុំ​បងប្អូន កាលពី​អំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​បាន​ផ្ដល់​សំណាង​ធំ​ជូន​លោក​រហូត​ដល់​៤០​លាន​រៀល​ឯណោះ ។

លោក វណ្ណ​ដេ​ត បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​ឈ្នះ​រង្វាន់​ហ្នឹង គឺ​ប្អូនធម៌​ខ្ញុំ​មក​យក​ម៉ូតូ​នៅផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឃាត់​ពួក​គេ​ឲ្យ​មក​ហូប​ចុក​ជាមួយ​គ្នា​សិន​ចាំ​ទៅ​វិញ ។ ខ្ញុំ​ក៏​គាស់​ស្រា​បៀរ​កម្ពុជា ហូប​មុនគេ ស្រាប់តែ​ឃើញ​៤០​លាន​រៀល ។

លុយ​៤០​លាន​រៀល​នេះ មាន​ន័យ​ណាស់​សម្រាប់​ជីវិត​ខ្ញុំ ។ លុយ​នេះ​ជួយ​ខ្ញុំ​ដោះបំណុល​ធនាគារ ដែល​ខ្ញុំ​បាន​ខ្ចី​ទិញ​រ៉ឺ​ម៉ក ។ តែ​ប៉ុណ្ណេះ ខ្ញុំ​លែង​ដេក​យកដៃ​គង​ថ្ងាស​ព្រួយ​រឿង​សង​គេ​ទៀត​ហើយ​» ៕ (​អត្ថបទ​សហការ​) កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ