ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីអាវុធ​ហត្ថមួយ​ក្រុមចាប់​រថយន្ត​តូរីស​ដឹកឈើ​ប្រណិត​មួយ​គ្រឿង​​យកទៅ​លាក់​ទុក​ ជំរិត​ទាប្រាក់​ពេល​បែកធ្លា​យរឿង​​ទើបបញ្ជូន​ឲ្យ​សមត្ថ​​កិច្ចជំនាញ​

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ មន្ត្រីអាវុ​ធហត្ថមួយ​ក្រុម ដឹកនាំ​ដោយលោក​វរៈសេនីយ៏ត្រី ​សេង ប៊ុនតេង​ ចាប់រថយន្ត​តូរីសដឹក​ឈើប្រ​ណិត១​​គ្រឿង​​ពណ៌ស្លែ ​ពាក់ស្លាក​លេខព្រះវិហារ​ 2A.0159​ យកទៅលាក់​ទុក ជំរិតទា​ប្រាក់ លុះ​ត្រួវបែកធ្លាយ​រឿង​ទើប​បញ្ជូន​ឲ្យ​​សមត្ថ​កិ​ច្ចជំនាញ។​សកម្មភាព​នេះបានកើត​ឡើងកាល​ពីល្ងាចថ្ងៃ​ទី២២ ខែមេសា​ ឆ្នាំ២០១៤​ នៅលើដងផ្លូវ​ជាតិលេខ៧១​ត្រង់​

ខេត្ត​កំពង់ធំ ៖ មន្ត្រីអាវុ​ធហត្ថមួយ​ក្រុម ដឹកនាំ​ដោយលោក​វរៈសេនីយ៏ត្រី ​សេង ប៊ុនតេង​ ចាប់រថយន្ត​តូរីសដឹក​ឈើប្រ​ណិត១​​គ្រឿង​​ពណ៌ស្លែ ​ពាក់ស្លាក​លេខព្រះវិហារ​ 2A.0159​ យកទៅលាក់​ទុក ជំរិតទា​ប្រាក់ លុះ​ត្រួវបែកធ្លាយ​រឿង​ទើប​បញ្ជូន​ឲ្យ​​សមត្ថ​កិ​ច្ចជំនាញ។​សកម្មភាព​នេះបានកើត​ឡើងកាល​ពីល្ងាចថ្ងៃ​ទី២២ ខែមេសា​ ឆ្នាំ២០១៤​ នៅលើដងផ្លូវ​ជាតិលេខ៧១​ត្រង់​ ចំនុចភូមិតា​ប្រុក ឃុំឈូកខ្សាច់​ ស្រុកបារាយណ៏​ ខេត្តកំពង់ធំ​។

តាម​ប្រភពព័​ត៌​មានពីម្ចា​ស់ឈើឈ្មោះ​ ធី សុភ័ក្រ​ បានប្រាប់​អ្នកសារព័ត៌​មានឲ្យ​បានដឹង​ច្បាស់ថា​ រថយន្ត​តូរីស​ដឹកឈើ​ប្រណិត​​ប្រភេទ​ធ្នង់ខាង​លើនេះ​ ត្រូវបាន​កម្លាំងអាវុធ​ហត្ថដឹក​នាំដោយ​លោក សេង​ ប៊ុនតេង ​បានចាប់រួច​នាំយក​ត្រឡប់​មកក្រោយ​វិញ ​ ហើយ​យកទៅ​លាក់​​ទុកនៅ​ក្នុងព្រៃ១​កន្លែង​ជិតកន្លែង​កិនថ្ម ​ខាងក្រោយ​រោងចក្រ​ត្រពាំង​ប្រហុកចូល​ពីផ្លូវជាតិ​លេខ៧១​​ប្រហែ​ល​​៥០០​ម៉ែត្រ ​ដោយបានទា​ប្រាក់ចំនួន​១០០០$(មួយពាន់ដុល្លា)​តែខាងម្ចាស់​ឈើសម្រួល​ឲ្យត្រឹម​៦០០ដុល្លារ​ ដោយ​មានការ ​ចចារត​ថ្លៃគ្នា​អស់រយៈ​ពេលជិតពីរ​ម៉ោង​នៅខណៈពេល​នោះធ្លាយ​បែករឿង​ផ្អើល​ដល់សមត្ថកិច្ច​ផ្សេងៗ​ទៀតទើបបញ្ជូន​រថ​យន្ត​​ដឹក​ឈើនោះ​មកអោយ​ផ្នែករដ្ឋបាល​ព្រៃឈើកំព​ង់ថ្ម​ពាក់ព័ន្ធ​និងករណី​ខាងលើ​នេះ​។

លោក ​សេងប៊ុន​តេង​ បានប្រាប់​តាមទូរស័ព្ទ​ថារឿង​ចាប់រថយន្ត​ដឹកឈើខាង​លើនេះ​​គឺកូនចៅ​របស់លោក​ទេជា​អ្នកចាប់​​បាន​រួច​​បញ្ជូន​ឲ្យសមត្ថកិច្ច​ជំនាញ​ មិនបាន​ជំរិតទា​លុយ១០០ដុល្លារ​​ពីម្ចាស់ដែល​ដឹកឈើ​នោះទេ​។

លោក​ សុទ្ធម៉ារី​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​បានឲ្យ​ដឹងដែ​រថា​កាល​ពីល្ងាច​ថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៤​ លោក ​សេង​​ប៊ុនតេង ​ចាប់បាន​រថយន្តតូរីស​​ដឹកឈើ​ប្រណិត​ខាងលើនេះ​ពណ៌​ស្លែពាក់​ស្លាកលេខ​ព្រះវិហារ2A.01.59​ ប្រគល់ឲ្យ​ផ្នែក​ជំនា​​ញ​របស់​លោកចំណែក​រឿងអ្វីទៀត​នោះលោក​ពុំបាន​ដឹងទេ​ ក្រោយ​ពីធ្វើការវាស់​វែងរួច ​ឈើធ្នង់​នៅក្នុងរថយន្ត​មានចំនួន​២៦ដុំ ​ ស្មើនឹង១;៣៥០​ម៉ែត្រគីប ​សមត្ថកិច្ចជំនាញ​ចាត់ការទៅ​តាមនិតិវិធី​។

ប្រជាពលរដ្ឋ​និយាយរិះគន់​ថា អ្នកណា​មិនស្គាល់​បុរសជើង​ខ្លាំងសេង​ ប៊ុនតេង ​នេះនោះ ​ ធាតុពិត​គឺជា​មេឈ្មួញ​រកស៊ី​​ឈើក្រ​​ញូង ​និងឈើ​ប្រណិត​យ៉ាង​សកម្ម ​ដៃម្ខាង​ចាប់រីឯ​ដៃម្ខាងទៀត​ទាប្រាក់នោះ​​មានតែអ្នក​ដែលពុំធ្លាប់​រកស៊ីដឹក​ឈើទេ​​ដែល​មិន​​ស្គាល់ឈ្មោះ​ជើងខ្លាំង​ សេង ​ប៊ុនតេង​ ចំណែក​អ្នកធ្លាប់​រកស៊ីដឹក​ឈើខុស​ច្បាប់វិញ ​គ្រាន់តែ​ឮ​រហ័សនាម​លោក សេង​ ប៊ុន​តេង ​អ្នកណា​ក៏ញាក់សាច់​ដែរ​។