ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍អាសីុ​អនុម័តផ្តល់​ជំនួយ​ចំនួន81,7លាន$ ​សម្រាប់​ប្រទេសកម្ពុជា​ស្តារហេដ្ឋា​រចនាសម្ព័ន្ធក្រោយគ្រោះ​ទឹក​ជំនន់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ប្រទេស​កម្ពុជា​ (២៣ មេសា ២០១៤)៖ ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​បាន​យ៉ាង​ប្រសើរ​ សម្រាប់​ការ​បង្កើត​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​​ដែល​ហៅ​កាត់​ថា​ (AEC)​នៅ​ដំណាច់​ឆ្នាំ​២០១៥​ ប៉ុន្ដែ​ចាំ​បាច់​ត្រូវ​តែ​ពន្លឿន​កំណែ​ទម្រង់​របស់ខ្លួន ដើម្បី​លើក​កម្ពស់​តម្លាភាព​ និង​ភាព​អាច​ជឿ​ជាក់បាន​នៃ​ប្រព័ន្ធ​បទ​ដ្ឋាន​គតិយុត្ដ​របស់​ខ្លួន​ ទើប​អាច​លើក​ទឹកចិត្ដ​ឱ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ថែម​ទៀត​បាន​ ។

រាជធានីភ្នំពេញ​ ប្រទេស​កម្ពុជា​ (២៣ មេសា ២០១៤)៖ ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​បាន​យ៉ាង​ប្រសើរ​ សម្រាប់​ការ​បង្កើត​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​​ដែល​ហៅ​កាត់​ថា​ (AEC)​នៅ​ដំណាច់​ឆ្នាំ​២០១៥​ ប៉ុន្ដែ​ចាំ​បាច់​ត្រូវ​តែ​ពន្លឿន​កំណែ​ទម្រង់​របស់ខ្លួន ដើម្បី​លើក​កម្ពស់​តម្លាភាព​ និង​ភាព​អាច​ជឿ​ជាក់បាន​នៃ​ប្រព័ន្ធ​បទ​ដ្ឋាន​គតិយុត្ដ​របស់​ខ្លួន​ ទើប​អាច​លើក​ទឹកចិត្ដ​ឱ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ថែម​ទៀត​បាន​ ។

នេះ​បើ​តាម​ការ​វិភាគ​មួយ​ ដែល​ធ្វើ​ការ​ពិនិត្យ​លើ​ឧបសគ្គ​នានា​ដែល​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់ការ​សម្រេច​ឱ្យ​បាន​នូវ​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ ។​ ការ​ដោះ​ស្រាយ​បញ្ហា​ពុករលួយ​ និង​ការ​អនុវត្ដ​ដែលប្រឆាំង​នឹង​ការ​ប្រកួត​ប្រជែង​ ក៏​ត្រូវ​តែ​ជា​អាទិភាព​មួយ​ផង​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ ។​ នេះ​បើ​តាម​របក​គំហើញ​ និង​អនុសាសន៍​ដែល​បាន​លើក​ឡើង​នៅក្នុង​សៀវភៅ​មួយ​​ដែលមាន​ចំណង​ជើង​ថា​ «សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន៖​ ការ​ងារ​ដែល​កំពុង​ធ្វើ​»​ ដែល​រៀប​ចំ​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​សហការ​ជា​មួយ​វិទ្យាស្ថាន​សិក្សា​ពី​អាស៊ី​អាគ្នេយ៍​ (ISEAS) ។​

លោក​ Jayant Menon ដែល​ជា​អ្នក​ចូលរួម​ចង​ក្រង​សៀវ​ភៅ​នេះ​ និង​ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ ADB បាន​មានប្រសាសន៍​ថា​ «​ប្រទេស​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ត្រៀម​រៀប​ចំ​ខ្លួន​ សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដោយ​ហេតុ​ថា​ ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​បើក​ចំហ​ ។​ ប៉ុន្ដែ​ប្រទេស​នេះ​ ចាំ​បាច់​ត្រូវ​តែ​តាម​ឱ្យទាន់​ការ​អនុវត្ដ​ការងារ​គយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​អាស៊ាន​ បញ្ជរ​តែ​មួយ​ជាតិ​ និង​នីតិវិធី​ បញ្ជរ​តែ​មួយ​តាម​ច្រក​ព្រំ​ដែន​របស់​អាស៊ាន​»​ ។​

សៀវ​ភៅ​នេះ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​ដែលប្រទេស​កម្ពុជា​ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​កំពុង​ជួប​ប្រទះ​ នៅ​ក្នុង​ការ​សម្រេច​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​របៀប​ដែលគេ​អាច​ជម្នះ​បញ្ហា​ប្រឈម​ទាំង​នេះ​បាន​ ។​ សារ​គន្លឹះ​ចេញ​ពី​ការ​សិក្សា​នេះ​គឺ​ថា​ កាល​បរិច្ឆេទ​កំណត់​ឆ្នាំ​២០១៥​ មិន​គួរ​ចាត់​ទុក​ថា​ជា​កាល​បរិច្ឆេទ​ដែល​មានលក្ខណៈ​តឹង​តែង​ពេក​នោះ​ទេ​ ប៉ុន្ដែ​ជា​គោលដៅ​មួយ​នៅ​​ក្នុង​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ ។​ ប័ណ្ណ​ពិន្ទុ​ផ្ទាល់​ខ្លួន​របស់​អាស៊ាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ គេ​នឹង​មិន​អាច​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ត្រឹម​កាល​បរិច្ឆេទ​ដែល​កំណត់​ដោយ​ខ្លួនឯង​នេះ​ឡើយ​ បើ​ទោះ​ជា​កន្លងមក​ មាន​ការ​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ។​

ចំណុច​សំខាន់​ខ្លាំង​មួយ​ គឺ​ភាព​ចាំ​បាច់​ដើម្បី​បន្ដ​ធ្វើ​ការ​ងារ​ ក្រោយ​ឆ្នាំ២០១៥​ ។​ កិច្ច​ព្រម​ព្រៀង​នានា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​មុន​ និង​ក្រោយ​កាល​បរិច្ឆេទ​នេះ​ ត្រូវ​តែ​ទទួល​បាន​ការ​ផ្ដល់​សច្ចា​ប័ន​ និង​អនុវត្ដ​ដោយ​ស្រប​ច្បាប់​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អន្ដរ​កាល​ ដូច​ជា​ប្រទេស​កម្ពុជា​ ជា​ដើម​ ដែល​ការ​ពិនិត្យ​តាម​ដាន​ ការ​អនុវត្ដ​កិច្ច​ព្រម​ព្រៀង​នានា​ជា​រឿយៗ​ធ្វើ​ឡើង​តែ​ទៅ​តាម​ឆន្ទៈ​ដែល​មាន​តិច​តួច​ប៉ុណ្ណោះ​ ។​ ដូច្នេះ​ ជា​ការ​សំខាន់​ដែល​ប្រទេស​នានា​ដូច​ជា​ប្រទេស​កម្ពុជា​ ជា​ដើម​ ជឿ​ជាក់​ខ្លួន​ឯង​ថា​ កំណែ​ទម្រង់​ទាំង​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់ពួក​គេ​ ។​
ដើម្បី​ទាញ​ប្រយោជន៍​ពី​កាលានុវត្ដ​ភាព​នានា​ ដែល​ផ្ដល់ដោយ​សហគមន៍​សេដ្ឋកិច្ច​អាសា៊ន​ ប្រទេស​កម្ពុជា​ ចាំ​បាច់​ត្រូវ​តែ​វិនិយោគ​បន្ថែម​​ទៀត​លើ​ការ​អប់​រំ​ និង​សុខភាព​ ។​ ក្រៅ​តែ​ពី​អាច​កាត់​បន្ថយ​វិសម​ភាព​ផ្នែកសង្គម​ និងវិសម​ភាព​ផ្នែក​ទ្រព្យ​ធនដោយ​ផ្ទាល់​ ការ​វិនិយោគ​បែប​នេះ​នឹង​ផលិត​នូវ​កម្លាំង​ពលកម្ម​ ដែលកាន់​តែ​មាន​សមត្ថភាព​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរ​ការ​ ដើម្បី​សម្រេច​កំណើន​ និង​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​តាម​បម្លាស់​ប្ដូរ​សំខាន់ៗ​ដែល​កើត​ឡើង​ផ្ទាល់​ ដោយ​សារ​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ ។​

ចុង​ក្រោយ​ ដើម្បី​កាត់បន្ថយ​ការ​ពឹង​អាស្រ័យ​លើវិស័យ​កាត់ដេរ​ និង​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ប្រទេស​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ពិពិ​ធកម្ម​មូល​ដ្ឋាន​ទំនិញ​សម្រាប់​នាំ​ចេញ​របស់​ខ្លួន​។​ កសិផល​ សេវាទេសចរណ៍​ និង​សេវា​ទំនើប​ៗ​ សុទ្ធ​តែ​ជា​កាលានុវត្ដ​ភាព​ ដែល​ផ្ដល់​ដោយ​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​ ៕​