ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ៖ សម រង្ស៊ី ដើរហួស​ខ្សែ​បន្ទាត់​ក្រហម​ហាមឃាត់២រួចមកហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ៖ នៅរសៀល​ថ្ងៃ​​ទី​១៣ ​តុលា សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទីនៃ​រាជរដ្ឋាភិ​បាល​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​បិទពិ​ធី​អុំទូក បណ្តែតប្រទីប…

ខេត្ត​បាត់ដំបង ៖ នៅរសៀល​ថ្ងៃ​​ទី​១៣ ​តុលា សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទីនៃ​រាជរដ្ឋា
ភិ​បាល​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​បិទពិ​ធី​អុំទូក បណ្តែតប្រទីប ​ខេត្តបាត់ដំបង ឆ្នាំ​២០១៩ នៅ​វេទិកា​អុំទូក​ខេត្តបាត់ដំបង ដោយ​មានការ​អញ្ជើញ​ចូលរួមពី​អស់លោក លោក​ជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត​បាត់ដំបង អភិបាលខេត្ត​ពោធិ៍សាត់ អភិបាល​ខេត្តបន្ទាយមានជ័យ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម លោក​ជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ឯកឧត្តម អគ្គ​កុងស៊ុល ចិន វៀតណាម និង​កូរ៉េ ប្រចាំ​ខេត្តសៀមរាប មន្ទីរ អង្គភាព មន្ត្រីរាជការ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ។

សម្តេច​ក្រឡ​ហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជាបាន​មាន​ប្រសាសន៍​ថា មាន​ឆ្នាំ​ខ្លះ​ដែល​អាក់ខាន ​ដោយសារ​របប​នយោបាយ​មិនល្អ តែ​យើង​បាន​កែសម្រួលធ្វើ​ឲ្យ​បាន​ ព្រោះ​ជា​បុណ្យ​ជាតិ ដែល​កំពុង​មាននៅ​ក្នុង​របប​នយោបាយ​ក្នុង​ប្រទេស​យើ ង​ដែល​កំពុង​មាន​សុខ​សន្តិភាព សុវត្ថិភាព និង​ការ​អភិវឌ្ឍន៍ប្រមាណ​២០​ឆ្នាំ​កន្លង​មកនេះ​ ដែល​បាន​ជំរុញ​វិស័យសេដ្ឋកិច្ច​មាន​កំណើន​៧% ដែល​ជា​ចំណូល​មធ្យម ។

សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​ថា ពេល​នេះ​ មាន​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក សម រង្សី បាន​កំពុង​ដើរ​ហួស​ខ្សែបន្ទាត់​ក្រហម​ហាមឃាត់​ចំនួន​២​រួច​មក​ហើយ ដែល​មាន ១-បាន​បំផុសបំផុល បំបែក​បំបាក់ ក្នុង​ជួរ​កងទ័ព ដោយ​បាន​ត្រៀម​ថវិកា​ជួយ​ផ្គត់ផ្គង់​ឲ្យ​វាយបក​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​យើង​ទៅ​វិញ ។ ២-គឺ​បាន​ធ្វើការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ចាត់ទុកជា​អា​យ៉ង បង្ខំ​ឲ្យ​ដាក់​រាជ​បន្ថែម​ទៀត ដែល​ជា​ការ​រំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​យើង​កំពុង​មាន ហើយ​មិនមែន​តាម​បែប​ប្រជា​ធិ​ប​តិ​យ្យ​ទេ គឺ​មាន​បំណង​ចង់​ផ្លាស់​ប្តូររបប​ដែល​ខ្លួនឯង​ចង់បាន ។

សម្តេច​បាន​លើក​បន្ថែម​ថា នេះ​ជា​សារ​នយោបាយ​មួយ​ដែល​ត្រូវ​ឲ្យ​ប្រជាជន​យើង​បានដឹង ព្រោះ​យើង​ធ្លាប់​បាន​ឆ្លងកាត់​ការ​លំបាក​មក​ច្រើន​ដង​មក​ហើយ ដោយ​បាន​ទប់ទល់ ទប់ស្កាត់​អំពើ​ភរ​វ​កម្ម កុបកម្ម ចោរលួច​ឆក់​ប្លន់​គ្រប់​ប្រភេទ​ដែល​នាំ​ឲ្យ​សង្គម​យើង​វឹកវរ ហើយ​ត្រូវ​ការពារ​មិន​ឲ្យ​វិល​ត្រឡប់​មក​សារ​ចា​ថ្មី​បាន​ទៀត​ឡើយ ។

លោក​ងួ​ន រតនៈ អភិបាលខេត្ត​ក៏បាន​ថ្លែង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​រដ្ឋបាល​ខេត្តបាត់ដំបង តែងតែ​រៀបចំ​ពិធី​អុំទូក​តាំងពី​ឆ្នាំ​២០០០​មក​ ក្រោម​ការ​រៀបចំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ដោយ​មាន​បណ្តែតប្រទីប អបអរ​សាទរ​ថ្ងៃ​បុណ្យ​ចេញ​ព្រះ​វស្សា និង​ដើម្បី​ជ្រើស​កីឡាករ កីឡា​ការ​នី​ទូក យក​ទៅ​ចូលរួម​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ធានី​ភ្នំពេញ នា​ពេល​ខាង​មុខ ហើយ​ក៏​ដើម្បីរ​បង្ក​លក្ខណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រីករាយ​សប្បាយ​ផង​ដែរ ។ ​នេះ​ជា​លើក​ទី​១៩ ហើយ​ដែល​រដ្ឋបាល​ខេត្តបាត់ដំបង បាន​រៀបចំ​ឡើង​ពិធី​អុំទូក បណ្តែតប្រទីប​នេះ​ឡើង ដែល​មាន​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី១២-១៣ ​តុលា ឆ្នាំ​២០១៩ ក្នុង​នោះ​ក៏​មានការ​តាំងពិព័រណ៍​ផលិតផល ប្រគុំ​តន្ត្រី បាញ់​កាំជ្រួចបង្ហោះគោម ។​ល​។

អត្ថបទសរសេរ ដោយ