បាត់ដំបងបញ្ចប់ពិធីបុណ្យអុំទូកក្នុងបរិយាកាសដ៏រីករាយ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មានភាពរីករាយ ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅក្នុងពិធីបុណ្យអុំទូកធ្វើ ឡើងនៅក្នុងខេត្តបាត់ដំបងដែលធ្វើឡើងរយៈពេល២ថ្ងៃ ហើយក៏ត្រូវបានបញ្ចប់វិញកាលពីរាត្រីថ្ងៃទី
១៣ តុលា ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ តុលា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបិទពិធីអុំទូកបណ្តែតប្រទីបខេត្តបាត់ដំបង នៅវេទិកាអុំទូកខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរជាច្រើន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ ។

គួរបញ្ជាក់ទៀតថា ក្នុងពិធីបុណ្យអុំទូក លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយនូវរូបភាពមុខសញ្ញាជាជនសង្ស័យដែលធ្លាប់បានធ្វើសកម្មភាពល្មើសច្បាប់ដូចជាករណី (លួច-
ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឬពិធីកម្សាន្តសប្បាយផ្សេងៗនាពេលកន្លងទៅ ។

ហើយលោកក៏បានចុះដឹកនាំត្រួតពិនិត្យកងកម្លាំងនគរបាល តាមគោលដៅការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកក្នុងក្រុងបាត់ដំបង ដោយបានបង្ហាញរូបភាពមុខសញ្ញាសង្ស័យដែលធ្លាប់បានធ្វើសកម្មភាព(លួច ឆក់ )នាពេលកន្លងមក ហើយអំពាវនាវសូមមានការប្រុងប្រយ័ត្នបន្ថែមទៀត ពីសំណាក់បងប្អូនទាំងអស់ ដែលបានមកចូលរួម និងរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចឲ្យបានទាន់ពេលវេលា ។






















ចែករំលែកព័តមាននេះ