ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​ផ្អើល​មុខ​ហាង​ខារ៉ាអូខេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 បណ្តាល​អោយ​ខ្ទេច រួច​ជ្រុល​ទៅ​ប៉ះ​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ដែល​ឈប់​នៅ​មុខ​ខារ៉ាអូខេ​វ៉ា​ស៊ី​ន​តោន បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 បណ្តាល​អោយ​ខ្ទេច រួច​ជ្រុល​ទៅ​ប៉ះ​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ដែល​ឈប់​នៅ​មុខ​ខារ៉ាអូខេ​វ៉ា​ស៊ី​ន​តោន បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​វ៉ា​ស៊ី​ន​តោន ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ ក្នុង​នោះ​១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ស អត់​មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ២-​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-១៩៧២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​៣-​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-៨២៥១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ចំនួន​៤​នាក់​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 នៅ​ពីមុខ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ស្របគ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ដោយសារ​រថយន្ត​ឡិច​ស៊ី​សបត់​ត្រឡប់​ក្រោយ​មិន​បាន​ប្រយ័ត្ន ទើប​រថយន្ត​ម៉ាក​ម៉ា​ស្តា​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​RX300 យ៉ាង​ពេញទំហឹង
បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាងក្រោយ ហើយ​រថយន្ត​ឡិច​ស៊ី​ស​នោះ​ក៏​ជ្រុល​ចូល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ដែល​ចត​នៅ​មុខ​ខារ៉ាអូខេ​វ៉ា​ស៊ី​ន​តោន ធ្វើ​អោយ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ខ្ទេច​គូទ​ក្រោយ​ដូច​គ្នា រីឯ​រថយន្ត​ម៉ាក​ម៉ា​ស្តា​វិញ​បាន​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ពោង​ទាំង​សងខាង​ថែម​ទៀត តែ​មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ