ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​​… សំដៅ​ទៅកាន់​ក្រុង​​ជាប់​ព្រំ​ដែន​ រវាង​២​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ កងទ័ព​តួ​ក​គី​និង​កងកម្លាំង​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត នា​ថ្ងៃ​ទី​១២​ ខែតុលា​ ប៉ុន​ប៉ង​វាយ​រុលទៅមុខ​សំដៅ​ទៅ​កាន់​ទីក្រុង​ឃើ​ត ​ជាប់​ព្រំដែន ​RAS AL AIN…

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ កងទ័ព​តួ​ក​គី​និង​កងកម្លាំង​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត នា​ថ្ងៃ​ទី​១២​ ខែតុលា​ ប៉ុន​ប៉ង​វាយ​រុលទៅមុខ​សំដៅ​ទៅ​កាន់​ទីក្រុង​ឃើ​ត ​ជាប់​ព្រំដែន ​RAS AL AIN ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី ក្រោយ​ការ​វាយ​រុលទៅមុខ​នា​ពេល​យប់​។

តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​ ​OSDH​ មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា នា​ថ្ងៃ​ទី​៤​នៃ​ការ​វាយលុក​របស់​តួ​ក​គី សំដៅ​ទៅ​បណ្ដេញ​កងជីវពល​ឃើ​ត​ស៊ី​រី ចេញពី​បណ្ដា​តំបន់​ព្រំដែន កងទ័ព​តួ​ក​គី​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​មូលដ្ឋាន បាន​វាយប្រហារ​លើ​ក្រុង​RAS AL AIN ជាទី​ក្រុង​គន្លឹះ​មួយ ដែល​ពួក​គេ​ត្រូវ​វាយ​ដណ្ដើម​យក​។ ក្រោម​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​ដោយ​កាំភ្លើង​ធំ​និង​ការ​ទម្លាក់​គ្រាប់បែក​តាម​យន្តហោះ កងកម្លាំង​តួ​ក​គី​បាន​វាយ​ចេញពី​មុខព្រួញ​៣​លើ​ទីក្រុង​នោះ ខណៈ​ពួក​យុទ្ធ​ជន​ស៊ី​រី​ស្និទ្ធ​តួ​ក​គី​វាយ​រុលទៅមុខ​តាម​មុខព្រួញ​មួយ​។

យោង​តាម​OSDH​ថា កងកម្លាំង​តួ​ក​គី​ដ​ណ្ថើ​ម​យក​បាន​ពី​កងកម្លាំង​ឃើ​ត នូវ​ភូមិ​១១​នា​ពេល​យប់​ដែល​ភាគច្រើន​នៅ​ជិត​ក្រុង​TAL ABYAD ជាទី​ក្រុង​ឃើ​ត​មួយទៀត​ដែល​កងទ័ព​តួ​ក​គី​ចង់វាយ​ដណ្ដើម​យក​។ សរុប​ចាប់តាំងពី​ថ្ងៃ​ទី​៩​តុលា​មក ភូមិ​ចំនួន​២៣​នៅ​ភាគ​ឦសាន​ស៊ី​រី ត្រូវ​បាន​កងទ័ព​តួ​ក​គី​វាយ​យក​បាន​។

OSDH​រៀបរាប់​ពី​យុទ្ធ​ជន​ឃើ​ត​២០​នាក់​ស្លាប់​នា​ពេល​រាត្រី​។ តាម​តុល្យការ​ចុង​ក្រោយ​របស់​OSDH​ថា យុទ្ធ​ជន​ឃើ​ត​៧៤​នាក់​និង​ជន​ស៊ី​វិល​២០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​១០០.០០០​នាក់​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​។ ក្រុង​អង់កា​រ៉ា​ប្រកាស​ពី​ការ​ស្លាប់​​នៃ​ទាហាន​ខ្លួន​៤​នាក់​នៅ​ស៊ីរី ​ហើយ​ជន​ស៊ី​វិល​តួ​ក​គី​១៧​នាក់​ស្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ពួក​ឃើ​ត ដែល​បាញ់​ដាក់​បណ្ដា​ទីក្រុង​នៅ​ព្រំដែន​របស់​តួ​ក​គី​។

ចំពោះ​ការ​វាយលុក​របស់​តួ​ក​គី​នៅ​ស៊ី​រី​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា កង​ទ៏​ព​អា​មេ​រិ​ក​នៅ​ស៊ី​រី ក៏​រង​គ្រាប់​កាំភ្លើង​ធំ​របស់​តួ​ក​គី​ដែរ​។ អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា កងទ័ព​អា​មេ​រិ​ករង​គ្រាប់កាំភ្លើង​ធំ​របស់​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១១​តុលា​។ ចំណែក​បារាំង​ដែល​រិះគន់​ខ្លាំងក្លា​ចំពោះ​ការ​វាយ​លុ​​ក​នោះ ប្រកាស​នា​ថ្ងៃ​ទី​១២​តុលា​ពី​ការ​ផ្អាក​លែង​លក់​អាវុធ​ឲ្យ​តួ​ក​គី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ