ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​និយាយ​! ចៅប្រុស​កម្ទេច​ផ្ទះ​​ខ្លួន​ឯង​ហើយ បែរជា​ចោទ​ជីដូន​ទៅ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចៅ​បុរស​ម្នាក់​បាន​យក​ប្រេង​កាត​ទៅ​ចាក់​ដុត​ផ្ទះ​ខ្លួនឯង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ជាន់​ទី​២ បែរជា​ចោទ​ថា ជីដូន​ខ្លួន​ជា​អ្នក​ដុត​ទៅ​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​12 ខែតុលា ឆ្នាំ​2019…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចៅ​បុរស​ម្នាក់​បាន​យក​ប្រេង​កាត​ទៅ​ចាក់​ដុត​ផ្ទះ​ខ្លួនឯង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ជាន់​ទី​២ បែរជា​ចោទ​ថា ជីដូន​ខ្លួន​ជា​អ្នក​ដុត​ទៅ​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​12 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​107 កែង​ផ្លូវ​កម្ពុជា​ក្រោម នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ជាន់​ទី​2 ក្រោយ​ថ្មដា ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ចៅប្រុស​ខាងលើ​នេះ ឈ្មោះ​អា​យូ ណា​ម ភេទ​ប្រុស អាយុ​27​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​107 សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ហើយ​ម្តាយបង្កើត និង​ឪពុក​របស់​ចៅប្រុស​រូប​នេះ​បាន​ស្លាប់​តាំងពី​ចៅប្រុស​គាត់​ទើប​អាយុ​5​ទៅ​6​ឆ្នាំ​ម្ល៉េះ គឺ​ស្លាប់​ដោយសារ​តែ​ជំងឺអេដស៍​នៅ​ឯ​ប្រទេស​វៀត​ណាម ហើយ​រៀងរាល់ថ្ងៃ គឺ​ជីដូន​បាន​ដើរ​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹមជីវិត និង​សុំ​ទឹក​គេ​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុ​ល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​កន្លែង​កើតហេតុ និង​ជាប់​ផ្ទះ​កើតហេតុ​នោះ បាន​ប្រទះ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញ​មក​ពី​ក្នុងផ្ទះ​ជាន់​ទី​2 និង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញ​មក​ពី​ខាងក្នុង​ផ្ទះ​នោះ​ផង​ដែរ ទើប​ពួក​គាត់​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មនោ​រម្យ ឱ្យ​ចុះ​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​ហៅ​ខាង​ការិយា​ល័យ​បង្ការ​នឹង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​តែ​ម្តង ប៉ុន្តែ​ដោយសារ​តែ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​កំ​ដៅ​នៃ​ភ្លើង​បុក​ចេញ​មក​ខ្លាំង​ពេក ទើប​បាញ់​ពន្លត់​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​បាញ់​ពន្លត់​អស់ទាំង​ស្រុង ។

សមត្ថកិច្ច​ក៏​បានឱ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ​នេះ​គឺ​រស់នៅ​តែ​២​នាក់​ចៅ និង​ជីដូន​តែ​ប៉ុណ្ណោះ ចំណែក​ចៅ​របស់​គាត់​ជា​មនុស្ស​ញៀន​ថ្នាំ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ហើយ​មុន​ពេល​កើតហេតុ ចៅ​បង្កើត​របស់​គាត់​បែក​ថ្នាំ​បាន​យក​ប្រេងកាត​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​បង្ក​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង រួច​ហើយ​ចៅ​របស់​គាត់​ក៏​បាន​ចោទ​ជីដូន​ខ្លួនឯង​ថា ជា​អ្នក​ដុត​ផ្ទះ​ថែម​ទៀត​ផង ។

ដោយឡែក​ជីដូន ក៏​បាន​អះអាង​ដែរ​ថា ចៅ​របស់​គាត់​ជា​អ្នក​ដុត និង​មាន​អ្នក​ជិតខាង​បានឃើញ​ថា ចៅប្រុស​ខាងលើ​បាន​យក​ប្រេងកាត​មក​ចាក់​ដុត​នៅ​មុខ​ផ្ទះ និង​ក្នុងផ្ទះ​ផង​ដែរ ។

ពាក់ព័ន្ធ​អគ្គិភ័យ​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​7​គ្រឿង ទើប​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​4​និង​30​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល រីឯ​ចៅប្រុស​បង្កើត​វិញ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ឯ​ប៉ុស្តិ៍​មនោ​រម្យ​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ