ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​​រឿង​គំនុំ បុរ​សម្នាក់​​ត្រូវ​​ជន​​ដៃ​​ដល់​​៦នាក់​​កាប់​​ចិញ្ច្រាំ​សុស​សាច់​​ទាំង​​ថ្ងៃ​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​​សន្លប់​ស្តូកស្តឹង​​ ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ បន្ទាប់​​ពី​ត្រូ​វ​ជន​ដៃ​​ដល់​​៦នាក់ ជិះ​​ម៉ូ​តូ​៣​គ្រឿង​​ប្រដាប់​ដោយ​កាំ​បិត​ប៉័ង​​តោ​​កាប់​​ប្រហារ​​សុស​សាច់ ​​ខណៈ​​កំពុង​​បៀក​ថ្នាំ​​ជញ្ជាំង​​ នៅ​ក្នុង​​ការ​ដ្ឋាន​​សំណង់​ផ្ទះ​ល្វែង​មួយ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ កាល​ពី​វេលា​ម៉ោង​​២និង​​២០​នាទី​រសៀល​ថ្ងៃទី​​២២ មេសា ។

រាជធានី​​ភ្នំ​ពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​​ដេកសន្លប់​ក្នុង​ថ្លុក​ឈាម​​ ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ បន្ទាប់​​ពី​ត្រូ​វ​ជន​ដៃ​​ដល់​​៦នាក់ ជិះ​​ម៉ូ​តូ​៣​គ្រឿង​​ប្រដាប់​ដោយ​កាំ​បិត​ប៉័ង​​តោ​​កាប់​​ប្រហារ​​សុស​សាច់ ​​ខណៈ​​កំពុង​​បៀក​ថ្នាំ​​ជញ្ជាំង​​ នៅ​ក្នុង​​ការ​ដ្ឋាន​​សំណង់​ផ្ទះ​ល្វែង​មួយ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ កាល​ពី​វេលា​ម៉ោង​​២និង​​២០​នាទី​រសៀល​ថ្ងៃទី​​២២ មេសា ។

បុរ​សរងគ្រោះ​​ត្រូវ​បានគេស្គាល់​ឈ្មោះ អ៊ុយ អាយ អាយុ​​២៧​ឆ្នាំ ជា​ជាង​​​​បៀក​ថ្នាំ​​ ស្នាក់​នៅ​ភូមិ​​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​​ពោធិ៍សែន​ជ័យ មានស្រុក​កំណើត​​ភូមិ​ក្រឡោង ឃុំទឹក​ថ្លា ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃ​វែង​ ។ ចំណែក​ជន​ដៃដល់ បើតាមសាក្សី​ថា មាន​គ្នា​​៦នាក់ ជិះ​​ម៉ូ​តូ​៣​គ្រឿង​​ប្រដាប់​ដោយ​កាំ​បិត​ប៉័ង​​តោ​​ផង ហើយ​ក្រោយ​ពីកើត​ហេតុ​​គេ​ច​ខ្លួន​បាត់​ស្រមោល ។

បើតាមសេចក្តីរាយការណ៍បាន​ឱ្យដឹងថា ចំពោះ​ករណី​នេះ គេ​មិនទាន់​​ដឹង​ថា​​ជា​​រឿង​​គំនុំ​ ឫអ្វី​នោះនៅឡើយ​​ទេ ។