ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ស្រះ​កែវ​ចាញ់​បោក​អ្នក​ដើរ​លក់​ធុង​បាស់អស់​​​ប្រាក់​ជិត​៤០០​ដុល្លារ ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ស្រះ​កែវ​ ស្ថិត​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​មេ​លំ ស្រុក​បរិ​បូរណ៌ បាន​ចាញ់​បោក​អ្នក​ដើរ​លក់​ធុង​បាស់​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អស់​ប្រាក់​ជិត​៤០០​ដុល្លារ​ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ មេសា ២០១៤ ដោយ​សារ​តែ​ឆាន់​ភេសជ្ជៈ​ខារ៉ា​បាវ​របស់​ជន​ឆបោក​នោះ​អស់​១​កំប៉ុងងងុយ​​​​​សឹង​ ត្រូវ​បុរស​នោះ​លួច​លុយ​អស់​ពី​ក្នុង​ថង់​យាម។

សមត្ថ​កិច្ច​មូល​ដ្ឋាន​​បាន​ឱ្យ​ដឹង​ថា ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ស្រះ​កែវ​ដែល​ចាញ់​បោក​គេ​ព្រះ​នាម​ ហែន ទ្រូ មាន​ព្រះ​ជន្ម​៥៨​ព្រះ​វស្សា​ ជា​ជន​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ទើប​ម​ក​បួស​ជា​សង្ឃ​បាន​១​វស្សា​នៅ​វត្តខាង​លើ​។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​ ខណៈ​ព្រះ​អង្គ​កំពុង​រាប់​លុយ​វត្ត​នៅ​លើ​កុដិ​ ស្រាប់​តែ​មាន​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ធុង​បាស់​តូចៗ​ពី​ក្រោយ​ដើរ​លក់​តាម​ភូមិ​។ នៅ​ពេល​ឃើញ​ព្រះ​អង្គ​កំពុង​រាប់​លុយ​ដូច្នេះ​ បុរស​រូប​នោះ​ក៏​បាន​យក​ក្រដាស់​១០​ដុល្លារ​មក​ដូរ​យក​លុយ​ខ្មែរ​ពី​ព្រះ​អង្គ បន្ទាប់​មក​គេ​ក៏​បាន​ទិញ​ខារ៉ា​បាវ​មួយ​កំប៉ុង​ប្រគេន​លោក​ឆាន់​។

ក្រោយ​ពី​ព្រះ​អង្គ​ឆាន់​រួច​ក៏​ងោក​ងុយ ហើយ​ក៏​បាន​សឹង​លក់​ទៅ​ ពេល​នោះ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​លួច​យក​លុយ​ពី​ថង់​យាម​របស់​ព្រះ​អង្គ​ទាំង​អស់​ សរុប​មាន​ប្រាក់​ដុល្លារ​ចំនួន​៣៥៥​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​១៦​ម៉ឺន​រៀល​ ដែល​ជា​លុយ​របស់​វត្ត​សម្រាប់​ទិញ​ដែក​ និង​ស៊ី​ម៉ង់ត៍​ទុក​កសាង​ព្រះ​វិហារ​ ហើយ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​តែ​ម្តង​។

ក្រោយ​ពី​ដឹង​ព្រះ​កាយ​វិញ​រក​លុយ​មិន​ឃើញ​ទើប​ព្រះ​អង្គ​ដឹង​ថា ចាញ់​បោក​បុរស​កំហូច​នោះ​ ដែល​លោក​សង្ស័យ​ថា គេ​បាន​ដាក់​ថ្នាំ​ងងុយ​ដេក​នៅ​ក្នុង​ទុយោ​បឺត​ដើម្បី​ធ្វើ​សកម្ម​ភាព​នេះ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព