ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់សង្សារពេលរួមភេទ…គឺផ្តើម​ពី​​ដឹង​ថា នាង​មានគូដណ្តឹងហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត​ក្នុង​រយៈពេល​ជិត​៣​ខែ ជន​បាតដៃ​ប្រឡាក់​ឈាម​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៩ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ជា​ឃាតករ​រំលោភ​ហើយ​សម្លាប់​ស្ត្រី​ជា​សង្សារ…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត​ក្នុង​រយៈពេល​ជិត​៣​ខែ ជន​បាតដៃ​ប្រឡាក់​ឈាម​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៩ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ជា​ឃាតករ​រំលោភ​ហើយ​សម្លាប់​ស្ត្រី​ជា​សង្សារ មានមុខរ​បរជា​កម្មករ​សំណង់​ដូច​គ្នា ក្រោយ​បានដឹង​រឿង​នាង​មាន​គូ​ដណ្តឹង ។

ជនសង្ស័យ​ឈ្មោះ សួង ភិន ហៅ​ធួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ផ្នែក​រៀប​ឥដ្ឋ មាន​ស្រុក​កំណើត នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ត្រដេ​ស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ ឆ្នាំង ។ បើ​តាម​មន្ត្រី​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៩ មាន​ករណី​រំលោភ​ហើយ​សម្លាប់​មួយ​បាន​កើតឡើង​នៅ​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ។

ភ្លាម​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឈឺ​ន ចាន់​រដ្ឋ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ឃុំ​អង្គរ​ទ្រេត ស្រុក​ព្រៃវែង ខេត្ដព្រៃវែង និង​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​៣​ក្រុងព្រះ សីហនុ ។ នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា នាង​មាន​សង្សារ​ម្នាក់​ឈ្មោះ សួង ភិន ហៅ​ធួន ជា​កម្មករ​សំណង់​ដូច​គ្នា តែ​ពេល​នោះ​ជនសង្ស័យ​ជា​សង្សារ​មិន​បាន​នៅ​មើល​សព​ស្ត្រី​ជា​សង្សារ​ទេ បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ជន​នោះ​ពិតជា​ឃាតករ ។

ក្រោយ​កើត​មាន​អំពើ​រំលោភ​សម្លាប់​ស្ត្រី​ជា​កម្មករ​សំណង់​នោះ ដោយ​បានការ​ដឹកនាំ​ចង្អុល បង្ហាញ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ដ និង​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ នា​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​ល្ងាច កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ធ្វើការ​បំបែកសំណុំរឿង​រំលោភ​សម្លាប់​នេះ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ​ខាងលើ ខណៈ​ជន​នេះ​រូប​បាន​វិល​ចូល​មក​ទឹកដី​ក្រុងព្រះសីហនុ​វិញ តាម​ល្បិច​អន្ទង​របស់​សមត្ថកិច្ច​ដែល​ចាប់​ត្រី​មិន​ឱ្យ​ល្អក់​ទឹក ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជំហាន​ដំបូង​ជនសង្ស័យ​និយាយ​កុហក​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​សម្លាប់​នារី​ជា​សង្សារ​នោះ​ទេ ព្រោះ​ខ្លួន​បាន​ចេញពី​ការដ្ឋាន​សំណង់​តាំងពី​ថ្ងៃ​ទី​៥ កក្កដា ២០១៩ មុន​នាង​ស្លាប់​ម្ល៉េះ ។ ចម្លើយ​ដែល​មិន​សម​ហេតុផល​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​សួរ​ដេញដោល​រហូត​ធ្លាយ​ចេញ​ការ​ពិត ពោល​គឺ​ជន​សង្ស័យ​នេះ​បាន​សារភាព​ថា «ខ្លួន​ពិតជា​ឃាតករ​សម្លាប់​នារី​ជា​សង្សារ​មែន នៅ​ពេល​កំពុង​ដេក​រួមរ័ក​ជាមួយ​គ្នា ។ ការ​ដាច់​ចិត្ត​សម្លាប់​សង្សារ​នេះ ដោយសារ​ខ្លួន​បានដឹង​រឿង​នាង​មាន​គូ​ដណ្តឹង នឹង​ចង់​ដោះដៃ​ពី​ខ្លួន ដូច្នេះ​បើ​ខ្លួន​មិន​បាន​នាង​ឃើញ​មុខ​ទេ បុរស​ណា​ក៏​មិន​បាន​នាង​ដូច​គ្នា​ដែរ ។ នៅ​ពេល​សម្លាប់​ហើយ​ខ្លួន​បាន​គេច​ទៅ​ស្រុក​កំណើត​ ។ ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ការ​សម្លាប់​ស្ត្រី​ជា​សង្សារ​ដោយ​ការ​ប្រើ​ខ្នើយ និង​ភួយ​ខ្ទប់​ដង្ហើម​នាង​នៅ​ពេល​កំពុង​ដេក​ជាមួយ​គ្នា បណ្តាល​ឲ្យ​នាង​ស្លាប់ រួចខ្លួន​បាន​រត់គេច​ភ្លាម»

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ ធ្វើការ​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​និង​បាន​ឲ្យ​មនុស្ស​ដែល​ស្និទ្ធស្នាល​ទាក់ទង ដើម្បី​អន្ទង​មក​ចាប់ខ្លួន ។ ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ