ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ស្រុក​ស្នួល​ចុះឃាត់​ខ្លួន​មេអាប៉ោង​ដុះស្លែ​​ម្នាក់​

11 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​បុរស​ម្នាក់ដែលគេ​ស្គាល់​ថា ​ជា​​មេអាប៉ោង​​ត្រូវសមត្ថ​កិច្ចស្រុកស្នួលធ្វើការឃាត់ខ្លួន​​មក​អប់រំ​កែ​ប្រែ ខណៈដែល​បុរស​នេះ​កំពុង​​​បាញ់អាប៉ោងនៅខាងក្រោយ​ផ្សារឃ្សឹម កាល​ពីថ្ងៃទី២០ មេសា ២០១៤ ​ក្នុង​ឃុំឃ្សឹម ស្រុកស្នួល ។

ប្រភព​បានឱ្យ​ដឹងថា បុរស​​ដែល​ត្រូវ​ឃាត់​ខ្លួន​​ឈ្មោះ​ឡោ សុផាត អាយុ៥០ឆ្នាំ មានទីលំ​នៅ​ក្នុងឃុំ​ស្នួល ស្រុកស្នួល ។ ជាមួយ​នឹងការ​ចាប់​​ខ្លួននេះ សមត្ថ​កិច្ច​​ដកហូត​បាន​សម្ភារសម្រាប់​លេង​អាប៉ោង​មួយចំនួនធំ ។

ប្រភ​ព​បាន​បន្តថា តបទៅតាមសេចក្តីណែនាំ​ និងការ​អនុវត្តលើគោលនយោ​បាយភូមិ-ឃុំមានសុវត្ថិភាព​ស្តីពី​ការលុប​បំបាត់​ការ​លេង​ល្បែង​ស៊ីសងនេះ ទើបកម្លាំងសមត្ថ​កិច្ច​ធ្វើការស្រាវជ្រាវ និងចាប់ឃាត់​ជនណា​ដែល​លេងល្បែងនៅ​តាមមូលដ្ឋានមួយ​​ចំនួន បាន​ជា​បន្ត​បន្ទាប់ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព