រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីនាំទៅដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិ៍ប្ញស្សីកែវ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២ មេសា បន្ទាប់ពីចាញ់បោកប្រុសព្រានលួងលោមចូលផ្ទះសំណាក់ប្ញស្សីកែវ ដោយកុហកថាប្តីនាងចាំនៅក្នុងផ្ទះសំណាក់ ហើយពេលចេញមកវិញត្រូវប្រពន្ធបុរសនោះវាយដំធ្វើបាបចោទថា លួចសហាយស្មន់ជាមួយប្តីរបស់គេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ មេសា ។
ស្ត្រីដែលចាញ់បោកគេនោះឈ្មោះ យី វណ្ណៈ អាយុ៣៤ឆ្នាំ មានប្តីឈ្មោះ នួន សារុន ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ចំណែកប្រុសព្រានឃ្លានតណ្ហានោះត្រូវគេស្គាល់ឈ្មោះ ប៉ោង អាយុ៣០ឆ្នាំ មានប្រពន្ធស្នាក់នៅផ្ទះក្បែរគ្នា ។
បើតាមស្ត្រីឈ្មោះ យី វណ្ណៈ បានឱ្យដឹងថា ពេលចូលដល់ផ្ទះសំណាក់ខាងលើ ពុំមានការចាប់រំលោភទេ ព្រោះនាងដឹងខ្លួនទាន់ ក៏ត្រឡប់មកវិញ ស្រាប់តែត្រូវប្រពន្ធបុរសនោះវាយដំនាង ចោទថាលួចសហាយស្មន់ជាមួយប្តីរបស់គេទៅវិញ ។ ក្រោយមកប្តីស្ត្រីរងគ្រោះដឹងរឿងនេះក៏នាំមកប្តឹងប៉ូលិសប៉ុស្តិ៍ប្ញស្សីកែវតែម្តង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ