រាជធានីភ្នំពេញ ៖ ជម្លោះបែកផ្សែងរវាងប្រពន្ធដើមនិង ប្រពន្ធចុង ដណ្តើមប្តីគ្នាបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ ថ្ងៃទី២១ មេសា ២០១៤ នៅចំណុចមុខផ្ទះសំណាក់អង្គរមាស ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលពីរ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសដែលមានប្រពន្ធពីរ បានជិះម៉ូតូឌ្រីមសង់សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BS-1249 ជិះឌុបប្រពន្ធដើមចូលផ្ទះសំណាក់ អង្គរមាសដើម្បីបសម្រាកពីព្រោះប្រពន្ធទើបតែមកពីខេត្ត ហើយជាទូទៅនៅពេលដែលប្រពន្ធដើមមកលេងម្តងៗ បុរសជាប្តីតែងតែនាំប្រពន្ធមកគេងនៅផ្ទះសំណាក់នេះ។នៅពេលកំពុងនៅជាមួយប្រពន្ធដើមក្នុងផ្ទះសំណាក់ ប្រពន្ធចុងដឹងក៏បានទូរស័ព្ទមកប្តី ពីរទៅបីដង តែប្តីមិនលើក ដោយឃើញដូច្នេះ ប្រពន្ធដើមក៏លើកជំនួស ដោយនិយាយឌឺដង ដាក់ទៅប្រពន្ធចុងថា (បើខ្លាំងមកជួបគ្នានៅផ្ទះសំណាក់មក) ឮដូច្នេះប្រពន្ធចុងទ្រាំមិនបានក៏ ជិះម៉ូតូឌុបទៅជួបនៅផ្ទះសំណាក់នោះតែម្តង ។
ខណះពេលដែលមកដល់មុខផ្ទះសំណាក់អង្គរមាស ប្រពន្ធដើមនិងប្រពន្ធចុងជួបគ្នា ក៏បានផ្ទុះជាជម្លោះប្រតាយប្រតប់គ្នារយះដៃរៀងៗខ្លួន ពេលនោះប្តីក៏ជិះម៉ូតូចេញទៅបាត់ ។ ក្នុងហេតុការណ៏នេះផងដែរសមត្ថកិច្ច បានចេញមកអន្តរាគមន៏ដោយនាំប្រពន្ធដើមនិងប្រពន្ធចុង ទៅកាន់សង្កាត់ផ្សារកណ្តាលទី២ ដើម្បីធ្វើការសម្រួលគ្នា ។
នៅក្នុងការសម្រួលគ្នាប្រពន្ធដើមបានទូរស័ព្ទហៅប្តីឱ្យមកវិញ ចំណែកប្រពន្ធចុងវិញ គឺចង់បានម៉ូតូដែលប្តីជិះនោះមកវិញព្រោះម៉ូតូនោះជារបស់នាងអ្នកទិញ ណាមួយនាងព្រួយបារម្ភព្រោះម៉ូតូនេះនាងបង់រំលោះពីធនាគា ចំណែកប្តីវិញនាងថាទៅណាទៅៗ។បន្ទាប់ពីសម្រួលគ្នាហើយបុរសជាប្តីព្រមប្រគល់ម៉ូតូនេះទៅឱ្យប្រពន្ធចុងវិញហើយថាចាំដោះស្រាយគ្នាជាក្រោយទៀត ។
ចែករំលែកព័តមាននេះ