ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់រួមនឹងថ្នាំញៀនមួយចំនួន ត្រូវសមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ចាប់បង្ក្រាបកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៩ មេសា នៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
សមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននោះមានឈ្មោះ ប៊ូ បឿន អាយុ៣៥ឆ្នាំ ជាជាងផ្ទះរស់នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។ ប្រភពបន្តថា បុរសរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈកំពុងចែកចាយគ្រឿនញៀននៅទល់មុខហាងខារ៉ាអូខេ៧១មណ្ឌលគិរី។ សមត្ថកិច្ចដកហូតបាននូវសម្ភារមួយចំនួនដែលនៅជាប់នឹងជនសង្ស័យមាន លុយខ្មែរ ចំនួន១០០.០០០រៀល រួមទាំងសារធាតុសង្ស័យជាគ្រឿងញៀនខុសច្បាប់ មានសណ្ឋានជាម្សៅក្រាមពណ៌ស ទម្រង់ដូចជាគ្រាប់ប៊ីចេង ចំនួន១៣កញ្ចប់ រួមទាំង រថយន្តម៉ាកកាមរីគូទហើមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ២L-៧៣៤១ ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមនិតីវិធី៕
ចែករំលែកព័តមាននេះ