ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ក្រុម​ចោរ​លួចខោ​អាវ​រោង​ចក្រ​កាត់​ដេរ​ជា​វ័យ​ទៅ​តុលាការ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ថាបាន​លួច​ខោ​អាវ​រោង​ចក្រ​កាត់​ដេរ​ជា​វ័យ​សរុប​ទឹក​ប្រាក់​ជាង​១៧​ម៉ឺន​ដុល្លារ​អាមេរិក​​ត្រូវ​សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​នាំ​ខ្លួន​ទៅ​តុលាការ​ដើម្បី​សាក​សួរ និង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេសា ២០១៤​។

ជន​សង្ស័យ​ឈ្មោះ​ម៉ៅ កោ​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​សន្តិ​សុខ​ក្រុម​ហ៊ុន​ CISS ស្នាក់​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ម្នាក់​ទៀត​ឈ្មោះ​ឈិន ភារុណ អាយុ​២៥​ឆ្នាំ ជា​និស្សិត​ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

គួរ​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ ពោល​គឺរយៈ​ពេល​៤ថ្ងៃ​ក្រោយ​ពី​ពួក​គេ​ និង​គូកន​មួយចំនួន​ទៀត​ធ្វើ​សកម្ម​ភាព​លួច​ខោ​អាវ​រោង​ចក្រ​កាត់​ដេរ​ជា​វ័យ​ខេម​បូឌា​ហ្គោ​មេន​ ហ្វេក​ធើ​រី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ័​សែន​ជ័យ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព