ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ៊ី​រ៉​ង់​ទើបតែ​ឱ្យ​ស្ត្រី​ចូល​មើល​បាល់ទាត់​លើក​នេះ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ហាម​មិន​ឱ្យ​ស្ត្រី​ចូល​ទស្សនា​បាល់ទាត់​នៅ​ប្រទេស​អ៊ី​រ៉​ង់ គឺជា​ទ​ង្វើ​ដែល​មិន​អាច​យល់​ស្រប​ជា​ដាច់​ខាន ហើយ​ត្រូវ​តែ​ដក​ចេញ​ភ្លាម​ៗ បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​បាល់ទាត់ FIFA លោក Gianni…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ហាម​មិន​ឱ្យ​ស្ត្រី​ចូល​ទស្សនា​បាល់ទាត់​នៅ​ប្រទេស​អ៊ី​រ៉​ង់ គឺជា​ទ​ង្វើ​ដែល​មិន​អាច​យល់​ស្រប​ជា​ដាច់​ខាន ហើយ​ត្រូវ​តែ​ដក​ចេញ​ភ្លាម​ៗ បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​បាល់ទាត់ FIFA លោក Gianni Infantino ។ ថ្នាក់ដឹកនាំ​របស់ FIFA បាន​ប្រកាស​យ៉ាង​ច្បាស់លាស់​ថា ស្ត្រី​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​មក​ទស្សនា​បាល់ទាត់​នៅ​ក្នុង​កីឡដ្ឋាន​ក្នុង​ប្រទេស ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ហាម​មិន​ឱ្យ​ស្ត្រី​ចូល​មក​មើល​កីឡាករ​នៅ​ក្នុង​កីឡដ្ឋាន គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដំបូង​គេ ក្រោយ​ពេល​មាន​បដិវត្ត​អ៊ី​ស្លា​ម​ឆ្នាំ​១៩៧៩ ។ អង្គការ​លើកលែងទោស​អន្តរជាតិ​និង​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស (HRW) បាន​អំពាវនាវ​ដល់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​របស់ FIFA ឲ្យ​បញ្ឈប់​ការ​ហាមឃាត់​នេះ ។

ខាង​សារព័ត៌មាន CNN បាន​ទាក់ទង​ទៅ​សហព័ន្ធ​បាល់ទាត់​អ៊ី​រ៉​ង់ (FFIRI) និង​រដ្ឋាភិបាល​អ៊ី​រ៉​ង់​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ។

ការ​អំពាវនាវ​របស់ លោក Infantino ប្រធាន FIFA បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​មរណភាព​របស់ Sahar Khodayari ដែល​ជា​អ្នកគាំទ្រ​ស្រី​ម្នាក់​ដែល​បាន​ដុត​ខ្លួន បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​បដិសេធ​មិន​ឱ្យ​ចូល​ទៅ​កីឡដ្ឋាន​បាល់ទាត់​មួយ​នៅ Tehran ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក Infantino បាន​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា សហព័ន្ធ​អ៊ី​រ៉​ង់​និង​អាជ្ញាធរ​អ៊ី​រ៉​ង់​នឹង​ទទួលយក​ការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​មិន​អាច​ទទួលយក​បាន​។​»

ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​បានជា​មានការ​អនុញ្ញាត​ឱ្យ​ស្ត្រី​ដែល​ជា​អ្នកគាំទ្រ​ចំនួន ៣៥០០​នាក់ ចូល​មក​ទិញ​សំបុត្រ​សម្រាប់​ការ​ប្រកួត ហើយ​ក៏​ជា​លើក​ដំបូង​ដែរ​មាន​ស្ត្រី​អង្គុយ​ទស្សនា​បាល់ទាត់​ក្នុង​កីឡដ្ឋាន​នៅ Tehran សម្រាប់​ការ​ប្រកួត World Cup Qualifier អស់​រយៈពេល​ជាង​៤០​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​ដល់​ទៅ 14-0 នៅ​កីឡដ្ឋាន Azadi កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ