ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ស្ទាក់​រថ​យន្ត​ដឹ​ក​ទំនិញ​ជំរិត​ទារ​លុយ​បែប​អនា​ធិបតេយ្យ​

11 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ អាជីវ​ករ​​​រក​ស៊ី​ដឹក​ទំនិញ​តាម​រថ​យន្ត​ឆ្លង​កាត់​ខេត្ត​តា​កែវ​យក​ទៅ​លក់​នៅ​រាជ​ធានី​ភ្នំពេញ​បាន​នាំ​គ្នា​ប្រតិ​កម្ម​ជា​ខ្លាំង​ដល់​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​ដែល​មក​ដាក់​កុង​ត្រួល​ជជុះ​ចាំ​ស្ទាក់​ចាប់​រថ​យន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឱ្យ​បង់​លុយ​ឱ្យ​ពួក​គេ​ស្រេច​តែ​អំពើ​ចិត្ត​ ខណៈ​ពេល​រថ​យន្ត​ដឹក​ទំនិញ​ទាំង​អស់​បើក​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវ​ជាតិ​លេខ​៣​យក​ទៅ​លក់​នៅ​ភ្នំពេញ​ បើ​សិន​មិន​ព្រម​ឈប់​រថ​យន្ត​ពួក​គេ​នឹង​មាន​រថ​យន្ត​ដេញ​ស្ទាក់​ជាមិន​ខាន។

ក្រុម​អាជីវ​ករ​នៅ​ខេត្ត​តា​កែវ​បាន​នាំ​គ្នា​និយាយ​ថា ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​ដែល​បាន​ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ស្ទាក់​រថ​យន្ត​ដឹក​ទំនិញ​ឱ្យ​បង់​លុយ​នោះ​មាន​ទី​តាំង​ជាប់​ផ្លូវ​ជាតិ​លេខ​២​ពី​ខាង​ត្បូង​ស្ថិត​នៅ​ភូមិ​ព្រហ៊ូត​ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​ ហើយ​ក្រុម​នេះ​ទើប​តែ​ថ្នាក់​លើ​ដាក់​មក​ ដោយ​ដក​ក្រុម​ចាស់​ចេញ​ ហើយ​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​នេះ​កាល​ក្រុម​ចាស់ដាក់​ប៉ុស្តិ៍​ឱ្យ​លុយ​ប៉ុន្មាន​ក៏​យក​ដែរ និង​មិន​ដែល​ស្ទាក់​រថ​យន្ត​ដឹក​ទំនិញ​បែប​អនា​ធិបតេយ្យ​ដូច​ក្រុម​ថ្មី​នេះ​ទេ​។

ក្រុម​អាជីវ​ករ​បាន​បញ្ជាក់​ថា កន្លង​មក​រាជ​រដ្ឋា​ភិ​បាល​បាន​កំណត់​ឱ្យ​អ្នក​រក​ស៊ី​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​ឱ្យ​បាន​១០០% ពួក​គាត់​ដែល​ជា​អ្នក​រក​ស៊ី​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​តាម​ច្បាប់​កំណត់​ជានិច្ច​ ហេតុ​ម្តេច​បាន​ជា​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​បង្ខំ​ពួក​គេ​ឱ្យ​បង់​លុយ​ទៀត​ ។ បើ​សិន​ជា​ថ្នាក់​លើនៅ​តែ​មិន​ជួយ​អន្តរា​គមន៍​ដល់​ពួក​គាត់​ទេ ពួក​គាត់​​នឹង​លើ​ក​គ្នា​ទៅ​សាលា​ខេត្ត​ដើម្បី​ឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ​ដោះ​ស្រាយ​ ៕