ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ល្អ​ដែល​ធ្វើ​ហើយ​រមែង​ចម្រើន​ជា​ដរាប

4 ឆ្នាំ មុន

ការ​ចម្រើន​លូតលាស់​របស់​សត្វលោក​រមែង​កើត​មាន​រាល់​ៗ​ខណៈ​តាំងពី​ទារក​រហូត​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត សម្បុរ​ស្រស់ថ្លា តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ទ្រុឌទ្រោម​ចាស់ជរា​ព្យាធិ​មរណៈ​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់​លោក​នេះ​បាន​ឡើយ ។ ចំណែក​អំពើ​ល្អ​វិញ​កាលបើ​បុគ្គល​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។ ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ…

ការ​ចម្រើន​លូតលាស់​របស់​សត្វលោក​រមែង​កើត​មាន​រាល់​ៗ​ខណៈ​តាំងពី​ទារក​រហូត​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត សម្បុរ​ស្រស់ថ្លា តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ទ្រុឌទ្រោម​ចាស់ជរា​ព្យាធិ​មរណៈ​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់​លោក​នេះ​បាន​ឡើយ ។

ចំណែក​អំពើ​ល្អ​វិញ​កាលបើ​បុគ្គល​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។ ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ ការ​សាង​គុណធម៌​កាន់តែ​បាន​ច្រើន សេចក្តីចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​កើន​ឡើងជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ មិន​ស្រកស្រុត​ឡើយ ។

ដូច​ព្រះពុទ្ធ​សាសនា​បាន​ទេសនា​អប់​រំជា​រឿយ​ៗ​ឲ្យ​យើង​ពិចារណា​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល កុំ​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​សេចក្តី​ល្អ កសាង​គុណធម៌​ដើម្បី​សេចក្តីចម្រើន​តរៀង​ទៅ ។ (ដោយសាន​ សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ