ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​របៀង​កក​ស្ទះ ឯ​ច្រក​ទ្វារ​អន្តរ​ជាតិ​អ្នក​រត់​ការ​សរ​សេរ​ឯក​សារ​សប្បាយ​យក​ប្រាក់​ពី​ពល​ករ និង​អ្នក​ស្រុក​​សម្រុក​សុំ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្រប​ពេល​ដែល​ពលករ​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​សម្រុក​រក​ច្រក​ចេញ​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ដើម្បី​រក​ការ​ងារ​ធ្វើ​នោះ​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ពិសេស​ក្រុង​ប៉ោយ​ប៉ែត​គេ​សង្កេត​ឃើញ​ពលករ​ប្រុស​ស្រី​បាន​មក​សំចត​តាម​រោង​កាហ្វេ​ និង​ទី​តាំង​លក់​ដូរ ឬ​អគារ​មួយ​ចំនួន​ក្នុង​បរិ​វេណ​កាស៊ី​ណូ​ និង​តាម​ក្រោម​ដើម​ឈើ​យ៉ាង​ច្រើន​កុះ​ករ ព្រោះ​តែ​ពេល​ថ្ងៃ​ត្រូវ​សមត្ថ​កិច្ច​ទប់​ស្កាត់​។

ចំណែក​ពលករ​ស្រប​ច្បាប់​ចេញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​វិញ​គេ​ឃើញ​នាំ​គ្នា​ទៅ​រត់​ការ​បំពេញ​បែប​បទ​លើ​ឯក​សារ​ដើម្បី​បាន​ចេញ​ដំណើរ​ខ្លះ​ត្រូវ​តម្រង់​ជួរ​រង់​ចាំ​ដោយ​ខ្លួន​ឯង​ និង​ភាគ​ច្រើន​ចំណាយ​ប្រាក់​ក្រៅ​សេវា​ឱ្យ​ពួក​ជន​ស៊ី​វិល​ដែល​រង់​ចាំ​រត់​ការ​ជា​ច្រើន​នាក់​សរសេរតាម​តុ និង​ក្បែរ​របង​ម្នាក់​២០០​បាត ឬ​ជា​ង​២០០​បាត​ ឯ​អ្នក​រស់​នៅ​ស្រុក​ ក្រុង​ជាប់​បន្ទាត់​ព្រំ​ដែន​វិញ ព្រោះ​តែ​ចង់​បាន​សិទ្ធិ​ឆ្លង​ដែន​ស្រប​ច្បាប់​បាន​នាំ​គ្នា​ទៅ​សុំធ្វើ​ប័ណ្ណ​ឆ្លង​ដែន​នៅ​ប៉ុស្តិ៍​នគរ​បាល​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​យ៉ាង​ច្រើន​កុះ​ករ​ដូច​គ្នា​។