ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អាឡេវ ៖ មន្ទីរ​សុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​ ក្លិន​មិន​សូវស្រួល​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ការ​ដោះដូរ​ ឬ​ហៅ​ថា​​ លក់​មន្ទីរ​ពេទ្យ​​សម្ភព​ក្រុង​មួយ ​ដោះស្រាយ​មិន​ទាន់​​ចប់​ផង ​​មាន​រឿង​ថ្មី​មួយ​ទៀតចង់​ផ្ទុះ​ឡើង គឺ​រឿង​​ដោះដូរ​​ទៀត​ហើយ មណ្ឌល​​សុខ​ភាព​​ ផ្សារ​ដើម​ថ្កូវ ​​មាន​ទីតាំង​ចំរង្វង់​​មូល​ផ្សារ​​ដើមថ្កូវ ។

​ប្រភព​ពី​​អ្នក​គ្រប់​គ្រង​​មន្ទីរសុខា​ភិបាល​​ប្រាប់​ថា ការ​ចង់​ដោះ​ដូរ​នេះ មកពី​​អគារ​​​មណ្ឌល​សុខ​ភាព​​នេះ​ ចាស់​ទ្រុឌ​ទ្រោម ។ ​

ក្រុម​អ្នក​វិភាគ​​នានា​និយាយ​ថា «​ពាក្យ​ចាស់​ទ្រុឌទ្រោម» នេះ​វា​អស់​​មន្ទីរពេទ្យ​​​សម្ភព​ក្រុង​មួយ​ទៅ​ហើយ ដែល​ជា​ទីតាំង​​ត្រូវ​ប៉ាន់ ។ ឥឡូវ​មេ​រោគ​នេះ​ វា​ឆ្ងាញ់​ខាង​ចម្លង​លឿនណាស់ ឆ្លង​ដល់​មណ្ឌល​សុខភាព​ផ្សារដើម​ថ្កូវ​មួយទៀត ដែល​ទំនង​នៅ​មិន​យូរទេ ស្លាប់​តៃហោងឆាប់​​មិន​ខានឡើយ ។

​មេរោគ​ «​ចាស់ទ្រុឌទ្រោម» កាច​សាហាវ​ណាស់ ។ រួចចុះ​ទីតាំង​​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ទួល​ស្លែង​កណ្តាល​រាជ​ធានី​ តើ​វា​ចាស់ទ្រុឌ​ទ្រោម​ដែរ​ឬអត់ បាន​ជា​ចង់​ដូរ​ដែរ? ប្រសិន​ទីតាំង​​ឡាន​ទឹក​ត្រូវ​ដូរ​ដែរ គេ​នឹង​យក​វា​ទៅ​ចោល​នៅ​តំបន់​គោក​ឃ្លៀង​យ៉ាង​ពិតប្រាកដ ។

​ពេលឆេះ​កណ្តាល​ក្រុង​ភ្នំពេញ ​​មុខ​ជា​រក​ឡានទឹក​ឱ្យ​ជួយ អត់​ទាន់​មិន​ខាន​ឡើយ ។ រឿង​ទ្រុឌ​ទ្រោម​នេះ​ ជះ​ក្លិន​មិន​សូវស្រួល​ហិតទេ សម្រាប់​មន្ទីរ​សុខាភិបាល​រាជ​ធានីភ្នំពេញ ។