ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្គត់ផ្គង់​អំបុក​៖ តម្រូវការ​និង​តម្លៃ​អំបុក​អាច​នឹង​ហក់​ឡើង​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​កំណត់​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ដើម្បី​រៀបចំ​ជា​ថ្ងៃ​ជួបជុំ​ទទួលទាន​អំបុក​បែប​លក្ខណៈ​ទូ​ទាំង​ប្រទេស​រួច​មក គេ​មើលឃើញ​ថា​តម្រូវការ​អំបុក​ប្រាកដ​ណាស់​នឹង​មាន​បរិមាណ​កើនឡើង​ច្រើន ពិសេស​តម្លៃ​ក៏​អាច​ហក់​ឡើង​ខ្ពស់​ផង​ដែរ ជា​ពិសេស​គឺ​ត្រូវ​ធ្វើការ កុំ​ម្ម៉​ង់​ទុកជា​មុន​ផង​ដែរ ។ ​…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​កំណត់​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ដើម្បី​រៀបចំ​ជា​ថ្ងៃ​ជួបជុំ​ទទួលទាន​អំបុក​បែប​លក្ខណៈ​ទូ​ទាំង​ប្រទេស​រួច​មក គេ​មើលឃើញ​ថា​តម្រូវការ​អំបុក​ប្រាកដ​ណាស់​នឹង​មាន​បរិមាណ​កើនឡើង​ច្រើន ពិសេស​តម្លៃ​ក៏​អាច​ហក់​ឡើង​ខ្ពស់​ផង​ដែរ ជា​ពិសេស​គឺ​ត្រូវ​ធ្វើការ កុំ​ម្ម៉​ង់​ទុកជា​មុន​ផង​ដែរ ។

បើ​តាម​អ្នក​ផ្គត់ផ្គង់​អំបុក​មួយ​រូប​នៅ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ ខែតុលា ម្សិលមិញ​នេះ​ថា ផ្អែក​តាម​បទ​ពិសោធន៍​កន្លង​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ហូប​នំ​បញ្ចុក​សាមគ្គី​រួម​គ្នា ពេល​នោះ​គេ​ឃើញ​ថា​តម្រូវការ​នំ​បញ្ចុក​កើនឡើង​ច្រើន ហើយ​តម្លៃ​ក៏​រាង​ហក់​ខ្ពស់ ជា​ពិសេស​គឺ​កា​រក​ម្ម៉​ង់​ត្រូវ​បញ្ជា​រទិញ​ឲ្យ​បាន​មុន​ថ្ងៃ​ព្រឹត្តិការណ៍ ។ យ៉ាងណាមិ​ញ អ្នក​ផ្គត់ផ្គង់​អំបុក ក៏​ហាក់​មាន​ទឹកមាត់​លេប​ផង​ដែរ សម្រាប់​ការ​ជួបជុំ​ទទួលទាន​អំបុក​ស្រូវ​ថ្មី​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ខាង​ពេល​ខ្លី​ខាង​មុខ​នេះ ។

​លោក សំអាត អ្នក​ផ្គត់​ផ្គត់​អំបុក​ប្រ​ចំ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទទួលទាន​អំបុក​ទូ​ទាំង​ប្រទេស​នោះ លោក​ក៏​ឃើញ​មានឱកាស​ក្នុង​ការ​ទទួលយក​ការ​កម្ម​ង់​ពី​អតិថិជន ជាក់ស្តែង​ក្រោយ​ពី​លោក​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ទទួល​យ​ការ​កម្ម​ង់​ពី​ស្ថាប័ន​ក្រសួង​រដ្ឋ​នានា​នោះ​មក គឺ​មាន​ក្រសួង​ស្ថាប័នរដ្ឋ​ជា​ច្រើន​បាន​ទំនាក់ទំនង​កម្ម​ង់​អំបុក​ពី​រូប​លោក ។

​លោក សំអាត បាន​និយាយ​ថា «​យោង​តាម​បទ​ពិសោធ ដែល​រាជរដ្ឋាភិបាល​ប្រកាស​ហូប​នំ​បញ្ចុក​សាមគ្គី យើង​បាន​អង្កេត​ឃើញ​ថា​មាន​ក្រសួង ស្ថាប័ន និង​អង្គភាព​ជា​ច្រើន​បាន​ចូលរួម​ហូប​នំ​បញ្ចុក​នៅ​ទូ​ទាំង​ប្រទេស ជា​ហេតុ​នាំ​អោយ​មានការ​ពិបាក​ក្នុង​ការ​ផ្គត់​ផ្ក​ង​នំ​បញ្ចុក​។ ដូច្នេះ​នេះ​គឺជា​មេរៀន​មួយ​ដែល​យើង​ត្រូវ​រៀនសូត្រ ហើយ​តាម​បទ​ពិសោធ​នេះ ទើប​ខ្ញុំ​បង្កើត​សេវា​ផ្គត់ផ្គង់​អំបុក​នេះ ដើម្បី​ជា​ច្រក​ងាយស្រួល​សម្រាប់​ការ​ទទួល​បាន​អំបុក​តាម​តម្រូវការ​។ ​លោក​បាន​បន្ត​ថា «​ខ្ញុំ​ទើប​ចាប់ផ្តើម​ទទួល​ការ​កុំ​ម្ម៉​ង់​អំបុក​បណ្តើ​រហើត ក្រោយ​ពី​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​។ ខ្ញុំ​រំពឹង​ថា នឹង​មាន​ក្រសួង ក៏​ដូច​ជា​ស្ថាប័ន​ជា​ច្រើន​ដាក់​ការ​កុំ​ម្ម៉​ង់​អំបុក​ច្រើន​ពី​ខ្ញុំ ។ អំបុក​របស់ខ្ញុំ​មក​ពី​ខេត្តស្វាយរៀង​ជា​អំបុក​ស្រូវ​ថ្មី ស្រួយ​ឆ្ងាញ់​ហើយ មាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​តែងតែ​សរសើរ និង​បញ្ជា​ទិញ​អំបុក​។ តួយ៉ាង​មក​ដល់​ថ្ងៃនេះ​មាន​ស្ថាប័នរដ្ឋ​ប្រហែល​៦​ហើយ​បាន​កុំ​ម្ម៉​ង់​ទុក​សម្រាប់​ហូប​ថ្ងៃ​ទី​៩​វិច្ឆិកា​»​។

​តាម​លោក​សំអាត ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នាំ​នេះ​ត្រៀម​ផ្គត់ផ្គង់​អំបុក​ប្រមាណ​១.០០០​កញ្ចប់ ហើយ​ក្នុង​១​កញ្ចប់​មាន​អំបុក​ចំនួន​៥​កំប៉ុង​និង​មាន​តម្លៃ​ជាង​១​ម៉ឺន​រៀល ហើយ​តម្លៃ​នេះ​នឹង​ឡើងថ្លៃ​ខ្លះ​បន្ថែម​ទៀត​បើ​ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ខណៈ​ពេល​ដែល​សព្វ​ថ្ងៃនេះ​កង្វះ​ស្រូវ​បុក​អំបុក​និង​ការ​កុំ​ម្ម៉​ង់​ចាប់​មាន​ចំនួន​ច្រើន​។ ​លោក សំអាត បាន​បន្ថែម​បន្ត​ថា «​តំលៃ​អំបុក​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​សមរម្យ តែ​នៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​យល់​ថា​តំលៃ​អំបុក​អាច​ឡើងថ្លៃ​បន្តិច​ខ្លះ​ទៀត ព្រោះ
កង្វះ​ស្រូវ និង​ការ​ទទួល​ការ​កុំ​ម្ម៉​ង់​ច្រើន​។ ឆ្នាំ​មុន​ៗ ការ​កុំ​ម្ម៉​ង់​អំបុក​ពី​ខេត្តស្វាយរៀង​មាន​បរិមាណ​ច្រើន ពិសេស​ការ​កុំ​ម្ម៉​ង់​ពី​ក្រុម​គ្រួសារ​នានា​។ សម្រាប់​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ការ​ហូប​អំបុក​ទូ​ទាំង​ប្រទេស និង​មាន​រយៈពេល​បួន​ថ្ងៃ ដូចនេះ​ខ្ញុំ​រំពឹង​ថា បរិមាណ​ក​ម្ម៉​ង់​អំបុក​ឆ្នាំ​នេះ​នឹង​មាន​បរិមាណ​ច្រើន​លើ​សការរ​ពឹង​ទុក​របស់ខ្ញុំ​»​។

ក្រៅពី​អំបុក តម្លៃ​ចេកណាំវ៉ា ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​មាន​តម្លៃ​កើនឡើង​ផង​ដែរ ព្រម​ជាមួយ​គ្នា​នោះ​តាម​តំបន់​មួយ​ចំនួន​ការ​ទទួលទាន​អំបុក​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា ដោយ​តំបន់​ខ្លះ​គេ​ពិសារ​អំបុក​កាន់តែ​មាន​រសជាតិ​ជាមួយនឹង​ទឹកដូង​ខ្ចី និង​ចេកណាំវ៉ា ខណៈ​មាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត​គឺ​គេ​និយម​ទទួលទាន​អំបុក​អម​ជាមួយនឹង​ទឹកត្នោតផ្អែម និង​ខ្លះ​ទៀត​គឺ​ទទួលទាន​អំបុក​ជាមួយនឹង​ត្រីប្រឡាក់​នឹង​ផ្អកត្រីប្រៃ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ