ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ណា​នេះ​! កម្ទេច​មី ចាហួយ​ដូង ត្រី​ចង្កាក់ និង​សាច់​ងៀត​ច្រក​ថង់​ ​សុទ្ធតែ​ប៉ះពាល់​ដល់​សុខភាព

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជា​ការ​យកចិត្តទុកដាក់​ជា​ប្រចាំ សំដៅ​ពង្រឹង​សុវត្ថិភាព គុណភាព​ម្ហូប និង​ចំណីអាហារ​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជា​ការ​យកចិត្តទុកដាក់​ជា​ប្រចាំ សំដៅ​ពង្រឹង​សុវត្ថិភាព គុណភាព​ម្ហូប និង​ចំណីអាហារ​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​មេទឹក និង​តូប​លក់ដូរ​មួយ​ចំនួន​នៅ​ខាង​មុខ​សាលា​បឋម​សិក្សា​កោះ​ខ្សាច់ ស្ថិត​ក្នុង​ឃុំ​មេទឹក ស្រុក​បាកាន ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែល​ផ្ទុក​ដោយសារ​ធាតុគីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ។

ក្នុង​ការ​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​គុណភាព​អាហារ​កំប៉ុង ភេសជ្ជៈ​ដប ចំណីអាហារ​ដែល​វេច​ខ្ចប់​ដោយ​ក្រដាស និង​ថង់​ប្លា​ស្ទិ​ក និង​ផលិតផល​ផ្សេង​ៗ​ទៀត ដែល​មាន​សភាព​ខូចគុណភាព កំ​ពិត ហួស​កាលបរិច្ឆេទ និង​គ្រឿង​ឧបភោគបរិភោគ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ និង​តាម​លំនៅ​ដ្ឋា​ន​ក្នុង​គោលបំណង​ធានា​បាន​នូវ​សុវត្ថិភាព ចំណីអាហារ​សម្រាប់​អ្នក​ទទួលទាន ។ ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​បាន​ចែក​ស្ទីក​ឃ័​រ ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ និង​អា​ជីករ ដើម្បី​បាន​យល់​ដឹង​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​ផង​ដែរ ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ លោក តូច ចៅ​កុយ បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ត្រូវ​លក់​តែ​ផលិតផល​ដែល​មាន​សុវត្ថិភាព មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ចៀសវាង​ប្រពល​រដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កើត​ជំងឺ​ផ្សេង​ៗ​ត្រូវ​ចំណាយ​ថវិកា​មួយ​ផ្នែក​ធំ ដើម្បី​ព្យាបាល​ព្រោះតែ​ចំណីអាហារ​ដែល​គ្មាន​សុវត្ថិភាព​នេះ ។ លោក​បាន​ណែនាំ​ដល់​អាជីវករ​កុំ​លក់ទំនិញ​វេច​ខ្ចប់​ដែល​គ្មាន​ស្លាក​សញ្ញា​ទទួលខុសត្រូវ​ច្បាស់លាស់ ឈប់​លក់​នំ​កម្ទេច​មី ចាហួយ​ដូង នាំ​ចូល​ពី​ប្រទេស​វៀតណាម ត្រី​ចង្កាក់ និង​សាច់​ងៀត​សំប៉ែត​ៗ ដែល​ច្រក​ថង់​ប្លា​ស្ទិ​ក ព្រោះ​អាហារ​ទាំង​អស់នេះ វា​បណ្ដាល​ឲ្យ​ក្អក រលាក​បំពង់ក គ្រុនពោះវៀន និង​ក្ដៅខ្លួន ពិសេស​ក្មេង​ៗ​ដែល​ចូល​ចិត្ត​ទទួលទាន ។

ត្រូវ​រៀបចំ​ទុកដាក់​មុខទំនិញ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​ដោយ​បែងចែក​ប្រភេទ​ចំណីអាហារ និង​ប្រភេទ​គីមី​ដូច​ជា សាប៊ូ​ឱ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ព្រមទាំង​បាន​បង្រៀន​ដល់​អ្នកលក់ និង​អ្នកទិញ​អោយ​ចេះ​មើល​ទំនិញ​ហួស​សុ​ភល​ភាព និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ។

ក្នុង​ការ​ចុះ​ប្រតិបត្តិការ​នេះ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​០៥​មុខ មាន​កាក​សំណល់​កម្ទេច​មី ទឹកក្រូច​ចំរុះ ទឹក​ស៊ី​រ៉ូ ប្រេង​ប័​រ និង​ស្ករ​គ្រាប់​ចំរុះ សរុប​១៩៩​គ​ក្រ ហើយ​បាន​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​សាលាឃុំ​មេទឹក ដោយ​មានការ​ចូលរួម​ពី​លោក​មេឃុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ