ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់ដាច់សរសៃពួរ និងបែកប្រអប់ដៃឆ្វេងហូរឈាមដូចគេអារ.កមាន់ ហើយត្រូវបងប្អូនដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវប្រពន្ធចុងប្រមឹកយកកាំបិតផ្គាក់កាប់ប្រហារ ខណៈដែលបុរសរងគ្រោះហាមកុំឱ្យដើរផឹកស្រា តែដោយសារមិនស្តាប់គាត់ក៏យករំពាត់បន្ទះឫស្សី និងមែកកន្ទួតដេញវាយត្រូវក្បាល និងកំប៉េះគូទបណ្តាលឱ្យឈឺ ហើយស្ត្រីជាប្រពន្ធនោះទ្រាំមិនបាន ក៏រត់ទៅទាញយកកំាបិតផ្គាក់ដេញកាប់បម្រុងឱ្យដាច់.ក លុះបុរសរងគ្រោះយកដៃទៅរង ក៏ត្រូវប្រអប់ដៃឆ្វេងស្ទើរដាច់តែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៨ មេសា ២០១៤ ស្ថិតនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះកាវ ចន្ថា អាយុ៥៦ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិអូរម្កាក់ ឃុំដំបូក ស្រុកអង្គរជ័យ ខេត្តកំពត (រងរបួសដាច់សរសៃពួរ និងបែកឆ្អឹង ប្រអប់ដៃខាងឆ្វេង) ។ ចំណែកប្រពន្ធចុងដៃដល់ឈ្មោះយូ នូច អាយុ៣៨ឆ្នាំ ជាកម្ម
ករ មានស្រុកកំណើតភូមិឈើទាល ឃុំក្រាំងឆ្នាយ ស្រុកជុំគីរី ខេត្តកំពត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ