ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ ចាប់ពី​ដើម​វៀតណាម​មិនមែន​ជា​ឧបសគ្គ​ធ្វើ​នយោបាយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​សាធារណៈ​ថា វៀតណាម​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​នយោបាយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​នោះ​ទេ ចាប់ពី​ដំណើរ​ឡើយ​មក​ម្ល៉េះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​សាធារណៈ​ថា វៀតណាម​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​នយោបាយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​នោះ​ទេ ចាប់ពី​ដំណើរ​ឡើយ​មក​ម្ល៉េះ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ក្រុមប្រឆាំង​តែងតែ​រិះគន់ និង​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន គឺជា​រដ្ឋាភិបាល​អា​យ៉ង​វៀតណាម ។

យ៉ាងណា​ក្តី​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការ បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅ​សាលសន្និសីទ​ចតុមុខ សម្ដេច​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​ទេ មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​របស់ខ្ញុំ​ទេ​ចំពោះ​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​នោះ​ទេ ។

សូម​បញ្ជាក់​ឲ្យ​ច្បាស់​ៗ អ​ញ្ចឹ​ង​បានជា​ការ​សម្រេចចិត្ត​របស់ខ្ញុំ នៅ​ក្នុង​ពេល​ដែល​កងទ័ព​វៀតណាម​មាន​វត្ត​មាននៅ​កម្ពុជា​វៀតណាម បាន​បន្ត​សហការ​តែ​កម្ពុជា​បាន​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​ទៅ​ហើយ​» ។ សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា យើង​ឯណេះ​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ដែល​មាន​កងទ័ព​នៅ​កម្ពុជា​ធ្វើ​សហ​ការណ៍​នៅឡើយ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា សម​ទ្ធិ​ផល​ដែល​បាន​កើតឡើង​ដោយ​ភាព​ស្រួល​មិន​ងាយ​ថែរក្សា​នោះ​ទេ តែ​នេះ​ជា​សម​ទ្ធិ​ផល​ដែល​បាន​មក​ដោយ​ខិតខំ​របស់​យើង​យ៉ាង​លំបាក ។ ខ្ញុំ

អគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ និង​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​តាម​ដំណាក់កាល​នីមួយ​ៗ​ដែល​រហូត​ដល់​ពេល​នេះ គឺជា​ខួប​៤០​ឆ្នាំ គឺជា​ពេលវេលា​ដែល​យើង​ឈរជើង​រឹង​មាំ​នៅ​ក្នុង​ទឹកដី​របស់​យើង ។ សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា បើសិន​សម្តេច​និយាយ​ពី​ប្រវត្តិ​ពី​ដើម​វិញ​២០០​ម៉ោង​ក៏​មិន និយាយ​អស់​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ពេល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ