ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ របប​ហេង សំ​រិ​ន​-​ហ៊ុន សែន ឈរ​រហូត​ទោះបីជា​បរទេស​ជួយ​ហើយ​ដក​ទៅ​វិញ​ក្តី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា នៅ​លើ​ពិភពលោក​មាន​តែ​របប​ហេង សំ​រិ​ន – ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា នៅ​លើ​ពិភពលោក​មាន​តែ​របប​ហេង សំ​រិ​ន – ហ៊ុន សែន ដឹកនាំ​តែ​ប៉ុណ្ណោះ​ដែល​ឈរ​រឹង​មាំ​បាន​យូរ​នៅ​ពេល​បរ ទេស​ជួយ​ហើយ​ដក​ទៅ​វិញ​មិន​ដួល​រលំ​នោះ​ទេ ។ សម្តេច​តេ​ជោ បញ្ជាក់​បែប​នេះ​ក្នុង​ពិធី​រំលឹក​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា នៅ​សាលា​សន្និសីទ​ចតុមុខ ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​តើ​មាន​របប​ណាខ្លះ​នៅ​ពេល​បរទេស​ជួយ​ហើយ ពេល​បរទេស​ដក​ចេញ​វិញ​ហើយ​ស្ថិតស្ថេរ !​មាន​តែ​កម្ពុជា​ទេ​ណា ! សូម​ក្រ​ឡេ​ង​មើល​របប​លន់ ណុ​ល បែប​ណា? និយាយ​រួម​មាន​តែ​រដ្ឋាភិបាល​ហេង សំ​រិ​ន – ហ៊ុន សែន ទេ​ដែរ​រឹង​មាំ​»​។ សម្តេច​បាន​លើក​ឡើង​ថា របប​លន់ ណុ​ល ត្រូវ​បាន​សហរដ្ឋអាមេរិក​ចូល​មក​ជួយ ប៉ុន្តែ​នៅ​ពេល​សហរដ្ឋអាមេរិក​ដក​ទៅ​វិញ​របប​នេះ​ត្រូវ​បាន​ដួល​រលំ ។ នៅ​វៀតណាម​ខាងត្បូង​អា​មេ​រិ​ក​ក៏​ចូល​មក​ជួយ តែ​នៅ​ពេល​អា​មេ​រិ​ក​ដក​វិញ​ក៏​ដួល​រលំ​ក្នុង​នោះ​ក៏​មាន​ប្រទេស​អា​ហ្គា​នី​ស្ថាន ត្រូវ​បាន​ប្រទេស​សូ​វៀត​ចូល​មក​ជួយ​ប៉ុន្តែ នៅ​ពេល​សូ​វៀត​ដក​វិញ​ក៏​ដួល​រលំ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​បញ្ជាក់​ថា ៖«​រដ្ឋាភិបាល​ហ៊ុន សែន ពេល​វៀតណាម​ចូល​មក ជួយ​ហើយ​ដក​ចេញ​វិញ (​ដំណាក់​រដ្ឋាភិបាល​ហ៊ុន សែន​) ក៏​រដ្ឋាភិបាល ហ៊ុន សែន ឈរ​យ៉ាង​មាំ​នៅ​ទី​នេះ ។ ពិតមែន​ជា​ត្រូវ​ធ្វើការ​សម្របសម្រួល ប៉ុន្តែ​ស្ថិត​ក្នុង​ការ​សម្របសម្រួល​នៃ​យន្តការ​រដ្ឋាភិបាល​ហ៊ុន សែន ទាំងអស់ ។ ហើយ​ឥឡូវ​លើ​ភាព​ជាក់ស្តែង ហ៊ុន សែន នឹង​ឈរ​នៅ​១០​ឆ្នាំទៅ​មុខ​ទៀត​ឯណោះ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ពិនិត្យ​លើ​សារបាន​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​អា​ហ្គា​នី​ស្ថាន ប្រធាន​នា​ធិ​បតី​ត្រូវ​គេ​ចាប់​ព្យួរ​ក ប៉ុន្តែ​កម្ពុជា​អត់​មាន​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា បញ្ហា​របស់​កម្ពុជា​នៅ​ក្នុង​ពេល​នោះ​មាន​២​ចំណុច គឺ​ទិដ្ឋភាព​អន្តរជាតិ និង​ទិដ្ឋភាព​បញ្ហា​ផ្ទៃក្នុង ។ ទិដ្ឋភាព​អន្តរជាតិ​និយាយ​លើ​វត្តមាន​កងទ័ព​វៀតណាម នៅ​ក្នុង​ទឹកដី​កម្ពុជា និង​ការ​ប្រើប្រាស់​ដី​បរទេស និង​ជំនួយ​បរទេស​ប្រឆាំង​កម្ពុជា ។

ចំណែក​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ត្រូវ​បាន​បែងចែក​ជា​៤​ភាគី ។ ទោះបី​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាលចំរុះ​តែ​ភាគី​ទាំងអស់​មិន​ចុះ​ស​ម្រួ​ង​គ្នា​នោះ​ទេ ។ ដូច្នេះ​រក​វិធី​សម្របសម្រួល​គ្នា​រហូត​ដល់​ទទួល​បាន​ជោគជ័យ​រៀងខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ