ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ចាប់ផ្ដើម​វាយលុក​លើ​ពួក​ឃើ​ត​ នៅ​ស៊ី​រី ហើយ​

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​គូសបញ្ជាក់​ថា កងទ័ព​តួ​ក​គី​កាលពី​ថ្ងៃ​ទី​៩​តុលា​ចាប់​ផ្ដើម​លើក​ចូល​ភាគ​ឦសាន​ស៊ី​រី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​មួយ​របស់​ក្រុង​អង់កា​រ៉ា ប្រឆាំង​ពួក​ជីវពល​ឃើ​ត​ជួយ​ទ្រទ្រង់​ដោយ​ពួក​លោក​ខាងលិច​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​តួ​ក​គី ចូលរួម​ក្នុង​ការ​វាយលុក​នោះ​អះអាង​ថា ការ​វាយលុក​នេះ​បាន​ចាប់ផ្ដើម​ដោយ​សំដៅ​ទីក្រុង​TAL ABYAD…

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​គូសបញ្ជាក់​ថា កងទ័ព​តួ​ក​គី​កាលពី​ថ្ងៃ​ទី​៩​តុលា​ចាប់​ផ្ដើម​លើក​ចូល​ភាគ​ឦសាន​ស៊ី​រី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​មួយ​របស់​ក្រុង​អង់កា​រ៉ា ប្រឆាំង​ពួក​ជីវពល​ឃើ​ត​ជួយ​ទ្រទ្រង់​ដោយ​ពួក​លោក​ខាងលិច​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​តួ​ក​គី ចូលរួម​ក្នុង​ការ​វាយលុក​នោះ​អះអាង​ថា ការ​វាយលុក​នេះ​បាន​ចាប់ផ្ដើម​ដោយ​សំដៅ​ទីក្រុង​TAL ABYAD ត្រួតត្រា​ដោយ​ក្រុម​ជីវពល​នៃ​កងឯកភាព​ការពារ​ប្រជាជន​YPG​នា​ភាគ​ឦសាន​ស៊ី​រី​។ ចំណែក​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​FDS​ក្រប​ដណ្ដប់​ដោយ​ពួក​YPG​អះអាង​ថា បាន​រុញច្រាន​ការ​វាយលុក​នោះ​របស់​តួ​ក​គី​។

ដោយ​ប្រឈម​មុខ​ចំពោះ​ការ​គាបសង្កត់​របស់​អន្តរជាតិ តួ​​ក​គី​កាលពី​ថ្ងៃ​ទី​៩​តុលា​បាន​បើក​ការ​វាយលុក ប្រឆាំង​ដែនដី​ស្ថិត​នៅ​ខាងកើត​ទន្លេ​EUPHRATE កាន់កាប់​ដោយ​ពួក​YPG​ជា​ក្រុម​ជីវពល​ឃើ​ត​មួយ​ជួយ​ទ្រទ្រង់​ដោយ​បណ្ដា​ប្រទេស​លោក​ខាងលិច​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​ជាស​ត្រូវ​របស់​តួ​ក​គី​ដែល​ចាត់ទុកជា​ក្រុម​ភេរវកម្ម​ដោយសារ​ទំនាក់ទំនង​របស់់​គេ ជាមួយ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន​PKK​។

យោង​តាម​ក្រុង​អង់កា​រ៉ា​ថា ទិស​ដៅ​នៃ​ការ​វាយលុក​ថ្មី​នេះ ជា​ការ​វាយលុក​លើក​ទី​៣​ក្នុង​រយៈពេល​៣​ឆ្នាំ គឺ​បង្កើត​តំបន់​សន្តិសុខ​មួយ​នៅ​ចន្លោះ​ទីតាំង​របស់​ពួក​YPG​និង​ព្រំដែន​តួ​ក​គី ហើយ​បញ្ជូន​ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ​ជា​ជិត​៤​លាន​នាក់​នៅ​តួ​ក​គី​មក​កាន់​ទីនោះ​។

ការ​វាយលុក​នោះ​តួ​ក​គី​អាច​ប្រឈម​មុខ​យ៉ាង​ឆាប់រហ័ស​នឹង​បណ្ដា​វិធានការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ដែល​អាច​ឲ្យ​ប្រទេស​ទាំង​២​ជា​សម្ព័ន្ធមិត្ត ធ្លាក់​ក្នុង​វិបត្តិ​ពុំ​ធ្លាប់​មាន​ពី​មុន​មួយ​។ ដោយ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​តួ​ក​គី​រង​ការ​បង់ខាត​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ការ​វាយលុក​នេះ ព្រឹទ្ធ​សមាជិក​គណ​បក្ស​សាធារណរដ្ឋ លោក​LINDSEY GRAHAM​និង​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​លោក​CHRIS VAN HOLLEN​លាតត្រដាង​នា​ថ្ងៃ​ទី​៩​តុលា សំណើ​មួយ​ដែល​សំដៅដាក់​ទណ្ឌ​កម្ម​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ប្រឆាំង​ក្រុង​អង់កា​រ៉ា ប្រសិនបើ​កងទ័ព​តួ​ក​គី​និង​ពួក​សម្ព័ន្ធមិត្ត​មិន​ដក​ចេញ​ពីស៊ី​រី​ទេ​នោះ​។

លោក​LINDSEY GRAHAM​ដែល​តែង​គាំទ្រ​លោក​ត្រាំ​តែ​ចោទប្រកាន់​ថា​បោះបង់​ចោល​ពួក​ឃើ​ត​ដ៏​គួរ​ឲ្យ​អាម៉ាស់ បាន​សន្យា​ពី​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​និង​យ៉ាង​បំផ្លិចបំផ្លាញ​ដល់​សេដ្ឋកិច្ច​តួ​ក​គី​និង​កងទ័័ព​ប្រទេស​នេះ​។ កាលពី​ថ្ងៃ​ទិ​៧​តុលា​លោក​ត្រាំ​ធ្លាប់​បាន​ព្រមាន​ថា ខ្ញុំ​នឹង​កម្ទេច​សេដ្ឋកិច្ច​តួ​ក​គី​ទាំងស្រុង បើ​ការ​វាយលុក​នោះ​មាន​ភាព​ជ្រុល​ហួស​ព្រំដែន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ