ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​ទៀត​! ឃើញ​នាង​ដើរ​ជាមួយ​ប្តី​ឆ្មក់​​​ពីក្រោយ​មិន​សម្រេច… ​ល្បិច​រំដោះ​ខ្លួន​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់​មិន​បាន​សម្រេច ក៏​ត្រូវ​ស្ត្រី​រង​គ្រោះ​ទាញ​កន្ត្រាក់​មក​វិញ បណ្តាល​ឱ្យ​ដួល​ទាំង​ជន​រង​គ្រោះ និង​ម៉ូតូ​ជនសង្ស័យ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​នាំ​គ្នា​ស្រែ​កថា «​ចោរ​ៗ» និង​ព្យាយាម​ដេញចាប់​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់​មិន​បាន​សម្រេច ក៏​ត្រូវ​ស្ត្រី​រង​គ្រោះ​ទាញ​កន្ត្រាក់​មក​វិញ បណ្តាល​ឱ្យ​ដួល​ទាំង​ជន​រង​គ្រោះ និង​ម៉ូតូ​ជនសង្ស័យ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​នាំ​គ្នា​ស្រែ​កថា «​ចោរ​ៗ» និង​ព្យាយាម​ដេញចាប់​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ រត់គេច​ខ្លួន​បាត់​ស្រមោល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​45​នាទី​យប់ ថ្ងៃ​ទី​9 ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​143 កែង​នឹង​ផ្លូវ​276 នៅ​មុខ​ផ្ទះ​លេខ​138Eo ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​2 ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2019 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GP:0546. ជិះ​តែ​ម្នាក់ឯង​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​2​នាក់​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​បណ្តើរ​កង់​មួយ​គ្រឿង​ដើរ​តាម​ផ្លូវ​143 ពី​ត្បូង​ទៅ​ជើង ដោយ​ស្ត្រី​រង​គ្រោះ​ស្ពាយ​កាបូប​នៅ​ស្មា​ខាងស្តាំ ខណៈ​ពេល​ដើរមក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពីក្រោយ​យឺត​ៗ​អែប​ខាងស្តាំ និង​បាន​បន្ថែម​ល្បឿន​ម៉ូតូ​យ៉ាង​លឿន រួច​ភ្លាម​ៗ​នោះ​ឆក់​យក​កាបូប​យួរដៃ​ពី​នារី​រង​គ្រោះ​មិន​បាន​ស​ម្រ​ច ក៏​ត្រូវ​នារី​រង​គ្រោះ​ទាញ​កន្ត្រាក់​មក​វិញ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​រង​របួស​រលាត់​ដៃជើង និង​បែកក្បាល ចំណែក​ម៉ូតូ​ជនសង្ស័យ​ក៏​បាន​ដួល​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បង្កហេតុ​រួច ជនសង្ស័យ​បាន​ព្យាយាម​លើក​ម៉ូតូ​បម្រុង​ជិះ​រត់គេច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ស្រែ​កថា «​ចោរ​ៗ» និង​ដេញចាប់​ជនសង្ស័យ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​លឿន យក​តែ​ព្រះ​អាយុ​តែ​ម្តង និង​មាន​បក្សពួក​ជនសង្ស័យ​ផ្សេង​ទៀត​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត មក​រំដោះ​យក​ជនសង្ស័យ​គេចខ្លួន​បាត់​ស្រមោល​ទៅ​។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទេ ក៏​បាន​ឡើង​រថយន្ត​សង្គ្រោះ​ឯកជន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បាត់​ទៅ ចំណែក​ម៉ូតូ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេង​ទី​2 ដើម្បី​កំណត់​មុខសញ្ញា​ស្រាវ​ជ្រាវ​រក​ជនសង្ស័យ និង​បក្សពួក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ