ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ទេច​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀ.ន​ដ៏​ធំ​​បំផុត​ពុំ​ធ្លាប់​រក​ឃើញ​ក្នុង​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នៅ​ប្រទេស​អង់គ្លេស​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​៨ ខែ​​តុលា ឆ្នាំ ២០១៩ បាន​ចាប់​ខ្លួន​មនុស្ស​១៣​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ លើ​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​បំផុត ពុំ​​ធ្លាប់​រក​ឃើញ​ក្នុង​ប្រទេស​នេះ​។…

ប្រទេស​អង់គ្លេស ៖ នៅ​ប្រទេស​អង់គ្លេស​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​៨ ខែ​​តុលា ឆ្នាំ ២០១៩ បាន​ចាប់​ខ្លួន​មនុស្ស​១៣​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ លើ​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​បំផុត ពុំ​​ធ្លាប់​រក​ឃើញ​ក្នុង​ប្រទេស​នេះ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​អង់គ្លេស​តស៊ូ​ប្រឆាំង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីភ្នាក់ងារ​នោះ​បញ្ជាក់​ថា ពួក​ជនសង្ស័យ​មាន​អាយុ​ពី​២៤​ទៅ​៥៩​ឆ្នាំ ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​សាខា​ក្រុម​ឧក្រិដ្ឋ​អន្តរជាតិ​មួយ ដែល​នាំ​ចូល​ពី​ប្រទេស​ហូ​ឡង់​នូវ​គ្រឿង​ញៀន​​ដល់​ទៅ​ជាង​៥០​តោន មាន​តម្លៃ​ច្រើន​ពាន់​លាន​ផោន​ដោយ​ប្រើ​បណ្ដា​ក្រុមហ៊ុន​ខិលខូច​ហូ​ឡង់​និង​អង់គ្លេស​។

ការ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​នោះ​ត្រូវ​បាន​បង្ក្រាប បន្ទាប់​ពី​ការ​ចាប់​បាន​កាលពី​ខែកញ្ញា​ ឆ្នាំ​2019 កូ​កា​អ៊ី​ន​៣៥១​គីឡូក្រាម ហេ​រ៉ូ​អ៊ី​ន​៩២​គីឡូក្រាម កញ្ឆា​២៥០​គីឡូក្រាម​និង​HASCHISCH១៨៥០​តោន មាន​តម្លៃ​សរុប​៣៨​លាន​ផោន​បើ​លក់​ទៅ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ