ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចហ្សូ​៊​ម័​រ​អុ​ិ​ច១គ្រឿង​ធ្លាយ​បំបែក​ចោរ​បាន​១​សម្បុក​​ធំ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច​មួយ​គ្រឿង​ដែល​ចោរលួច​ពី​ភ្នំពេញ យក​មក​លក់​នៅខេត្តកំពង់ស្ពឺ បាន​ត្រូវម្ចាស់​និង​សមត្ថកិច្ច​រក​ឃើញ​តាម​រយៈ​ប្រព័ន្ធជី​ភី​អេស ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​និង​អ្នក​ទទួលផល​ចោរកម្ម​បាន​មួយ​សម្បុកដកហូត​ម៉ូតូ​៦​គឿ​ង និង​សម្ភារ​មួយ​ចំនួន​ធំ​ដែល​សង្ស័យ​ពី​បទ​ចោរកម្មយក​ម៉ូតូ​ខ្លះមក​កាប់​សាច់និង​ដោះ​ដូរ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧…

ខេត្ត​កំពង់​ស្ពឺ ៖ ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច​មួយ​គ្រឿង​ដែល​ចោរលួច​ពី​ភ្នំពេញ យក​មក​លក់​នៅខេត្តកំពង់ស្ពឺ បាន​ត្រូវម្ចាស់​និង​សមត្ថកិច្ច​រក​ឃើញ​តាម​រយៈ​ប្រព័ន្ធជី​ភី​អេស ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​និង​អ្នក​ទទួលផល​ចោរកម្ម​បាន​មួយ​សម្បុកដកហូត​ម៉ូតូ​៦​គឿ​ង និង​សម្ភារ​មួយ​ចំនួន​ធំ​ដែល​សង្ស័យ​ពី​បទ​ចោរកម្មយក​ម៉ូតូ​ខ្លះមក​កាប់​សាច់និង​ដោះ​ដូរ ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ។ ជនសង្ស័យ​មាន​ចំនួន​៦​នាក់​រួម​មាន ៖
១-​ឈ្មោះ ពៅ ច​យ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ
២-​ឈ្មោះ ជុន ម៉ា​លី​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ
៣-​ឈ្មោះ យឿ​ន សោភ័ណ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ត្រូវជា​កូនប្រសា​របស់​ឈ្មោះ​ពៅ ច​យ និង​ស្នាក់​នៅ​ជា​មួយ​គ្នា
៤-​ឈ្មោះ ជា ណា​រ៉ាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​ប្តី​របស់​ឈ្មោះ យឿ​ន សោភ័ណ
៥-​ឈ្មោះ ជា ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជា​កូន​របស់​ឈ្មោះ ពៅ ច​យ មាន​សតិ​មិន​ប្រក្រតី​។ ទាំង​៥​នាក់​រស់នៅ​ក្នុងភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង និង៦-​ឈ្មោះ ជុំ ចាន់​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​លើ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឈ្មោះ ជូ លី​ហុង ភេទ​ស្រី អាយុ​៣៥ឆ្នាំ រស់​ផ្ទះ​លេខ​៣១A ផ្លូវលំ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​ម័​រ​អុ​ិ​ច​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​លឿង​លាយ​ខៀវ ពាក់ផ្លា​ក​លេខ ភ្នំពេញ ១DJ-០៩០០ ដោយ​ត្រូវ​ជនសង្ស័យ​២​នាក់​កាច់​សោ​.​ក​យក​ពីមុខ​ផ្ទះ បើក​រត់គេច​មក​តាម​ផ្លូវជាតិ​លេខ​៤ ។ ពេល​នោះ​ម្ចាស់​បាន​តាមរ​កតាម​ប្រព័ន្ធ GPS ឃើញ​ម៉ូតូ​នេះ​នៅផ្ទះ​មួយ ស្ថិត​ក្នុង​ចំណុច​ខាងលើ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​ពី​ដឹង​ទីតាំង​ច្បាស់​ហើយ នគរបាល​ក្រុង​សហការ​ជាមួយ​នគរបាល​ខេត្ត បាន​ធ្វើការ​ឡោម​ព័​ទ្ឋ​ផ្ទះ​ខាងលើ និង​ស្រាវជ្រាវ​ដឹង​ថា​ជា​ផ្ទះ​របស់​ឈ្មោះ ពៅ ច​យ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។ បន្ទាប់​ពី​ស្រាវជ្រាវ និង​រក​ឃើញ​ម៉ូតូ​របស់​ស្ត្រី​ឈ្មោះ ជូ លី​ហុង រួច​មក សមត្ថកិច្ច​ក៏​រក​ឃើញ​ម៉ូតូ​ចំនួន​៥​គ្រឿង​ផ្សេង​ទៀត ព្រមទាំង​គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន​ផង​ដែរ។

សម្ភារ​ដែល​សមត្ថកិច្ច​ដកហូត​រួម​មាន ម៉ូតូ​ចំនួន​៦​គ្រឿង​រួម​មាន ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ចរប​ស់ជន​រង​គ្រោះ ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ឡេ​ត​ពណ៌​ទឹកប្រាក់ សេ​១២៥​ចំនួន​៣​គ្រឿង និង​ម៉ាក​ស្មាស​ស៊េរី​ចាស់ ព្រមទាំង​បន្ទះ​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​៨ កន្ទុយ​ម៉ូតូ​៥ ក្បាល​ម៉ូតូ​៦ ក្បាំង​៤ កង់​ម៉ូតូ​៨ យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា សមត្ថកិច្ច​ធ្វើការ​សាកសួរ​ក្រុម​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ