ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គាត់ជិះ​ឆ្វែលប្រុងធ្វើស៊ីម៉ូតូ​១គ្រឿង​នៅ​​កណ្តាលក្រុងសៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ការិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ដែល​ធ្វើ​សកម្មភាព​ល្បាត​តាម​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ចាស់​ដើម្បី​ប្រមាញ់​មុខសញ្ញា​លួច​កាច់​សោ​.​ក​ម៉ូតូ បានឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ឆ្វែល​បម្រុង​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​វត្ត​ដំណាក់ ក៏​ឃាត់ខ្លួន​បាន​២​នាក់​រួច​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ។…

ខេត្តសៀមរាប ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ការិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ដែល​ធ្វើ​សកម្មភាព​ល្បាត​តាម​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ចាស់​ដើម្បី​ប្រមាញ់​មុខសញ្ញា​លួច​កាច់​សោ​.​ក​ម៉ូតូ បានឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ឆ្វែល​បម្រុង​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​វត្ត​ដំណាក់ ក៏​ឃាត់ខ្លួន​បាន​២​នាក់​រួច​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ។ ការ​បង្ក្រាប​ករណី​កាច់​សោ​.​ក​ម៉ូតូ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែតុលា នៅ​ខាងត្បូង​រង្វង់​មូល​វត្ត​ដំណាក់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយឯក៍ ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ទើបចេញពី​គុក​ទាំង​២​នាក់​នេះ ធ្លាប់​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​ជា​ច្រើន​លើក​ក្នុង​ក្រុង​សៀមរាប ដែល​ម្នាក់​ឈ្មោះ អុល រ៉ាត់ ហៅ​ញ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្ល​ក្រាម ក្រុង​សៀមរាប បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង និង​ម្នាក់​ទៀត​ឈ្មោះ ហាច ហួ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​រោង​គោ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ក្នុង​ប្រ​តិប​ត្តិ​ការ​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេ​៊​រី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ចាម ១W-៣៦២១ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៥៤២៧៤៩០(​មិន​ប្រក្រតី​) កាំភ្លើងខ្លី​ម៉ាក​កា​៥៤ លេខ​៥៥០០៣០៣៨ បង់​ចំនួន​១ គ្រាប់​ចំនួន​៥​គ្រាប់ ក្បាល​គ្រាប់​សោ​កាច់ក​ម៉ូតូ​ចំនួន​៣​គ្រាប់ និង​ដង​កាច់​សោ​ចំនួន​២ សោ​ម៉ា​ឡេ​ត​លេខ​៨ ប្រវែង​២០​មី​លី្ល​ម៉ែត្រ​ចំនួន​១ កូនសោ​ចំនួន​៣ សោ​កំ​ប្លេ​មួយ​ឈុត ប៊ូឡុង​សម្រាប់​មួល​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​៤​គ្រាប់ កាំបិត​ច្នៃ​ឆ្កឹះ​សោ​ដង​ពណ៌​លឿង​ចំនួន​២ និង​អត់​ដង​ចំនួន​១ ម្ចុ​ល​ខ្ទាស់​សម្រាប់​ត​ខ្សែភ្លើង​ចំនួន​៥ គ្រាប់​ឆក់​សម្រាប់​បើក​គម្រប​សោ​ម៉ូតូ​ចំនួន​៣​គ្រាប់ ទួរណឺវីស​ដង​ជ័រ​ចំនួន​១ សៀវភៅ​កត់​លេខ​ទូរស័ព្ទ​១ ផ្លែ​ឡា​ម​សម្រាប់​ចៀរ​ខ្សែភ្លើង​ចំនួន​១ និង​កូន​កាបូប​ដាក់​ប្រាក់​ចំនួន​១ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ អុល រ៉ាត់ ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​លួច​ម៉ូ​ទ័​រ​បូមទឹក ហើយ​ចេញពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៥ ។ ក្រោយមក ខ្លួន​បាន​ស្គាល់ឈ្មោះ វ៉ា ភេទ​ប្រុស អាយុ​ប្រហែល៤០​ឆ្នាំ ហើយ​ឈ្មោះ វ៉ា បានឱ្យ​ខ្លួន​ដើរ​លួច​ម៉ូតូ​កាច់​សោ​.​ក​ម៉ូតូ យក​ទៅ​លក់​ឱ្យឈ្មោះ វ៉ា ហើយ​ឈ្មោះ វ៉ា ថែម​ទាំង​បានឱ្យ​សម្ភារ​មួយ​ចំនួន សម្រាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​មាន​ដូច​ជា ក្បាល​សោ​កាច់ ដង​សោ​កាច់ កូនសោ​ក្បាល​គ្រាប់​កាច់ សោ​ម៉ា​ឡេ​ត ។

ម៉ូតូ​សេ​៊​រី​ឆ្នាំ​២០១៦ តម្លៃ​៥០០​ដុល្លារ ម៉ូតូ​សេ​៊​រី​ឆ្នាំ​២០១៧ តម្លៃ​៦០០​ដុល្លារ ម៉ូតូ​សេ​៊​រី​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ តម្លៃ​៨០០​ដុល្លារ ម៉ូតូ​ហ្សូ​៊​ម័​រ​អុ​ិ​ច តម្លៃ​៥០០​ដុល្លារ ។ កន្លង​មក ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន​៦​គ្រឿង ។ ចំណែក​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ លេខ​៥៥០០៣០៣៨ ខ្លួន​ទិញ​ពី​ឈ្មោះ វ៉ា តម្លៃ​៥០០​ដុល្លារ ។

ចំណែក​ចម្លើយ​សារភាព​របស់​ឈ្មោះ ហាច ហួ​ន ហៅ​ឡា​ម បានឱ្យ​ដឹង​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ពី​បទ​លួច​កាច់​សោ​.​ក​ម៉ូតូ ហើយ​ចេញពី​ពន្ធនាគារ នៅ​ខែសីហា ឆ្នាំ​២០១៩ ។ ខ្លួន​និង​ឈ្មោះ អុល រ៉ាត់ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅ​មុខ​វត្ត​កេស​រា​រាម ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច ពណ៌​ក្រហម បិទ​ស្កុ​ត​ខ្មៅ សេ​៊​រី​ឆ្នាំ​២០១៨ យក​ទៅ​លក់​ឱ្យ​ឈ្មោ វ៉ា បាន​តម្លៃ​៥០០​ដុល្លារ ។

នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់សាលា​កំរើក ក្រុង​សៀមរាប ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​សលាយ​ខ្មៅ សេ​៊​រី​ឆ្នាំ​២០១៩ ។ នៅ​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ ខ្លួន​និង​ឈ្មោះអុល រ៉ាត់ បាន​ជិះ​ម៉ូតូ​ក​ហុងដា​ឌ្រី​ម សេ​៊​រី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម​១W-៣៦២១ បម្រុង​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​ទៅ ។ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​៨ ខែតុលា ៕

អត្ថបទសរសេរ ដោយ