ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​១៥​នាក់​ទៅ​កាន់​សាលាដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៥​នាក់ ក្នុង​៤​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៥​នាក់ ក្នុង​៤​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ ២០១៩​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ជនសង្ស័យ​១៥​នាក់​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​៣​ថ្ងៃ ខណៈ​ពេល​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿង និង​ប្រើប្រាស់​គ្រឿងញៀន ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​បញ្ជូន​ទៅ​ចាត់ការ​តាម​ច្បាប់ មាន​៤​ករណី ក្នុង​នោះ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា កន្លង​មក​ដោយ​មានការ​ដឹកនាំ និង​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ អោយ​ជំរុញ​ការ​ល្បាត​, ពួនស្ទាក់ និង​ចុះ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ ជា​ហេតុ​ធ្វើ​អោយ​កម្លាំង​នគរបាល​តាម​បណ្តាល​ប៉ុស្តិ៍ និង​ផ្នែក​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ជន​ប្រព្រឹត្តិ​ល្មើស​ជា​បន្តបន្ទាប់ ហើយ​បញ្ជូន​ទៅ​កាន់​កាត់ទោស​តាម​ច្បាប់​នៅ​ពេល​នេះ​។

គួរ​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ជិះ​ល្បាត​អោយ​តែ​ឃើញ​ក្រុម​យុវជន មើលទៅ​គួរ​អោយ​សង្ស័យ​ក៍បាន​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​ដើម្បី​ពិនិត្យ​ទឹកនោម​អោយ​តែ​មាន​សារធាតុ​ញៀន ទោះបីជា​មិន​មាន​គ្រឿងញៀន​ជាប់​ខ្លួន​ក៏​ដោយ​គឺ​ត្រូវ​ឃាត់ខ្លួន​តែ​ម្តង ។ ជុំវិញ​ការ​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​ឃាត់ខ្លួននេះ​ ​ក៏​មានការ​រិះគន់​ពី​ក្រុម​គ្រួសារ​និង​មហាជន​មួយ​ចំនួន​ផង​ដែរ ដោយ​ចាត់​ទុក​ថា អ្នក​ទាំងនោះ​សុទ្ធតែ​អ្នក​រង​គ្រោះ​ដោយសារ​គ្រឿងញៀន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ