កាមជាប្រភពនៃសេចក្តីលំបាកនានា
ព្រះមានព្រះភាគទ្រង់សម្តែងថា កាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ប្រៀបបាននឹងដុំដែកក្តៅ តែវាជាតម្រេកជាចំណង់របស់សត្វលោក ។ កាមនេះមានពីរយ៉ាងគឺ…
ព្រះមានព្រះភាគទ្រង់សម្តែងថា កាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ប្រៀបបាននឹងដុំដែកក្តៅ តែវាជាតម្រេកជាចំណង់របស់សត្វលោក ។ កាមនេះមានពីរយ៉ាងគឺ…
ព្រះមានព្រះភាគទ្រង់សម្តែងថា កាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ប្រៀបបាននឹងដុំដែកក្តៅ តែវាជាតម្រេកជាចំណង់របស់សត្វលោក ។
កាមនេះមានពីរយ៉ាងគឺ កិលេសសកាម១ វត្ថុកាម១។ កិលេសកាមបានដល់ គឺសេចក្តីសៅហ្មងចិត្តខាងក្នុងទាំងប៉ុន្មាន ឈ្មោះថាកិលេសកាម។ ចំណែកវត្ថុកាមបានដល់រូប សំឡេង ក្លិន រស សម្ផស្ស ទាំង៥នេះឈ្មោះថាវត្ថុកាម ។
កាមទាំងពីរប្រការនេះរមែងជារបស់មិនទៀងទាត់ឡើយ តែងប្រែប្រួលផ្លាស់ប្តូរទៅជាធម្មតា គឺមិននៅនឹងនួនជួនបាន ជួនបង់ តែចិត្តចង់បានមិនចេះចប់ បាននេះហើយចង់បាននោះទៀតពោលគឺបានប៉ុណ្ណេះហើយ ចង់បានប៉ុណ្ណោះទៀតមិនស្កប់ចិត្តឡើយ ទើបលោកពោលថា កាមជាសេចក្តីទុក្ខរបស់សត្វលោក ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ