ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផលិត​សំរាម​ជាង​១​ម៉ឺន​តោន​ក្នុង​១​ថ្ងៃ ខណៈ​ការ​កែ​ច្នៃ ​និង​ការ​ញែក​សំរាម​នៅ​មាន​កម្រិត​ទាប​មែនទែន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា​នៅ​ក្នុង​១​ថ្ងៃ​កម្ពុជា​មាន​សំរាម ឬ​បង្កើត​សំរាម​ឡើង​មាន​ជាង​១​ម៉ឺន​តោន​ហើយ​បើ​គិត​ពេញ​មួយ​ឆ្នាំ​មាន​ជិត​៤​លាន​តោន ។ ទន្ទឹម​នឹង​សំរាម ឬ​កាក​សំណល់​កើនឡើង​ច្រើន​ឡើង​ដូច​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​ការ​កែ​ច្នៃ​សំរាម ក៏​ដូច​ការ​ញែក​សំរាម​ទៅ​ផ្នែក​កាក​សំណល់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​មាន កម្រិត​។ ​លោក…

​រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា​នៅ​ក្នុង​១​ថ្ងៃ​កម្ពុជា​មាន​សំរាម ឬ​បង្កើត​សំរាម​ឡើង​មាន​ជាង​១​ម៉ឺន​តោន​ហើយ​បើ​គិត​ពេញ​មួយ​ឆ្នាំ​មាន​ជិត​៤​លាន​តោន ។ ទន្ទឹម​នឹង​សំរាម ឬ​កាក​សំណល់​កើនឡើង​ច្រើន​ឡើង​ដូច​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​ការ​កែ​ច្នៃ​សំរាម ក៏​ដូច​ការ​ញែក​សំរាម​ទៅ​ផ្នែក​កាក​សំណល់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​មាន
កម្រិត​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្តី​ពី​ដំណោះស្រាយ​បញ្ហា​រិ​ស្ថាន​ក្នុង​នាម​អ្នកជា​យុវជន​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​មួយ​ថ្ងៃ សំរាម​ត្រូវ​បាន​បង្កើត​ឡើង​មាន​ប្រមាណ​ជាង​១​ម៉ឺន​តោន ។ បើ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​១​ឆ្នាំ​មាន​ប្រមាណ​៣,៦​លាន​តោន ហើយ​ក្នុង​សំរាម​១០០%​នេះ ៥៩%​ជា​សំណល់​សិរី​រា​ង្គ​, ២០%​ជា​សំណល់​ផ្លា​ស្ទិ​ក​, ៩%​ជា​សំណល់​ក្រដាស់ ហើយ​នៅ​សល់​ប៉ុន្មាន​ជា​ប្រភេទ​សំណល់​រឹង​»​។

លោក​បាន​បញ្ជក់​ថា «​ក្នុង​ចំណោម​សំរាម​១០០%​នេះ យើង​អាច​ដក​យក​កែ​ច្នៃ​បាន​ត្រឹមតែ​២០% ។ សំរាម​គេ​អាចយ​កម​កែ​ច្នៃ​បាន​មាន​ពី​៧០% ទៅ​៨០% តែ​កម្ពុជា​របស់​យើង​ដើរ​ផ្ទុយ​មក​វិញ​គឺ​មាន​តែ​២០% ហើយ​ចំនួន​តិច​ណាស់​។​ដូច្នេះ​សំរាម​នៅ​ប្រទេស​យើង​ទៅ​ទីវាល​ចាក់សំរាម​ច្រើន​ជាង​ការ​កែ​ច្នៃ មូលហេតុ​ដោយសារ​កែ​ច្នៃ​នៅ​មាន​កម្រិត​និង ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ញ៉េ​ក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​»​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សង្កត់ធ្ងន់​ថា «​ក្នុង​ចំណោម​សំរាម​ជាង​១​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃនេះ កន្លែង​ដែល​ផលិត​សំរាម​ច្រើន​ជាងគេ​មាន ភ្នំពេញ​១​ថ្ងៃ​មាន​ប្រមាណ​៣​ពាន់​តោន​, ខេត្ត​ព្រះ​សីហ​នុ មាន​ប្រមាណ​៧០០​តោន​និង​ខេត្តសៀមរាប​មាន​ប្រមាណ​៤០០​តោន​»​។ លោក​បាន​បញ្ជាក់​ថា​« ជា​រួម សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សំរាម​កើនឡើង​ប្រមាណ​ជា​១០%​ក្នុង​មួយ​ឆ្នាំ ហើយ​ការ​កើនឡើង​សំរាម​នេះ​ដោយសារ​តែ​សេដ្ឋកិច្ច​កើនឡើង​, ការ​ប្រើប្រាស់​និង​ការ​ហូប​ចុង​ដោយសារ​តែ​ជីវភាព​ប្រជាពលរដ្ឋ​កើន​ឡើងជា​ហេតុ​ធ្វើ​ឱ្យ​សំរាម​កើនឡើង​។ ម្យ៉ាងទៀត​ឥរិយា​បទ​ប្រជាពលរដ្ឋ​ក្នុង​ការ​វេច​ខ្ចប់​ក្នុង​ការ​ទិញ​ទំនិញ​មានការ​កែប្រែ កាលពីមុន​មក​ប្រជាពលរដ្ឋ​ទៅ​ផ្សារ​ប្រើ​កន្ត្រក​រួម​ក្នុង​ការ​ដាក់​ទំនិញ ប៉ុន្តែ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ទៅ​ផ្សារ​យក​តែ​កាបូប​លុយ​ចូល​ទៅ​ផ្សារ​ពេល​ចេញ​មក​វិញ​មាន​វេច​ខ្ចប់​ថង់​បា្ល​សិ្ទ​ក​ច្រើន​បង្ក​ឱ្យ​មាន​ក្តី​ព្រួយបារម្ភ​»​។
ទន្ទឹម​នឹង​ការ​បង្កើត​សំរាម​មាន​កាន់តែ​ច្រើន​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​កែ​ច្នៃ​សំរាម​នៅ​កម្រិត ប៉ុន្តែ​ការ​យល់​ដឹង​ពី​បរិស្ថាន​ក៏​ដូច​ការ​វេច​ខ្ចប់​សំរាម​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​យល់​ដឹង​បាន​ច្រើន​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​។

លោក​បាន​លើក​ឡើង​ថា «​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​ទៅ​នេះ​យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​បរិស្ថាន​មានការ​ផ្លាស់​ប្តូរ ដោយសារ​តែ​ប្រជាពលរដ្ឋ​គាត់​មានការ​យល់​ដឹង​តាម​រយៈ​ការ​ទទួល​បាន​ចំណេះដឹង​ពី​ក្រសួងបរិស្ថាន​ពី​កា​រប​ញ្ចៀ​ប​ចំណេះដឹង​ពី​បរិស្ថាន​នេះ​ហើយ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ចំណេះដឹង​ពួក​គាត់​ក៏​មានការ​កើនឡើង​។ ក្រសួង​នៅ​តែ​ប្រឹងប្រែង​ប​ញ្ចៀ​ប​ចំណេះដឹង​បន្ថែម​ទៀត​អំពី​បរិស្ថាន​ក៏​ដូច​ជា​ផល​ប៉ះពាល់​ពី​ការ​ចោល​សំរាម​ពាស​វាល​ពាស​កា​លន​ហើយ​ម្យ៉ាងទៀត​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ផ្នែក​សេដ្ឋកិច្ច​បើ​យើង​ចេះ​ញ៉េ​ក​សំរាម​ចេញ​ជា​ផ្នែក​ៗ»​។ លោក​បាន​បន្ត​ថា ជា​រួម​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ហើយ​ការ​ចូលរួម​ក៏​មាន​ចំនួន​ច្រើន​ក្នុង​ការ​ឈឺឆ្អាល​ក្នុង​ការ​បរិស្ថាន​។​ដូចនេះ​ហើយ​បានជា​ក្រ​សួ​បន្ត​ជំរុញ​បន្ថែម​លើកទឹកចិត្ត​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​ក្រសួង​បន្ថែម​ទៀត​។

​ពាក់ព័ន្ធ​បរិស្ថាន​សង្គម​បច្ចុប្បន្ន​នេះ បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សង្គម​មួយ​ល្អ​ចាប់ផ្តើម​ចេញពី​បុគ្គល​ម្នាក់​ៗ​ហើយ​ការ​អប់រំ​អំពី​បរិស្ថាន​មិន​ចាំបាច់​ដល់​តែ​មនុស្ស​ពេញវ័យ​ទេ គឺ​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​កុមារ​ទៅ ហើយ​មក​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​បាន​នឹង​អនុវត្ត​នៅ​តាម​សាលារៀន​ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ប​ញ្ចៀ​ប​ចំណេះដឹង​ពី​បរិស្ថាន​ទៅ​ដល់​សិស្សានុសិស្ស​ពី​កុមារ​តូច​ទៅ​។ ដោយឡែក​ការ​ចូលរួម​ដោយ​ស្ម​គ្រ​ចិត្ត​របស់​យុវជន​នៅ​ពេល​នេះ​វា​ជា​តម្លៃ​មួយ​ខ្ពស់ ហើយ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​និង​បង្ហាញ​ពី​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​និង​យុវជន​ទៅ​លើ​បរិស្ថាន​។

លោក ហួ ឆៃ​ង​ន់ ប្រធាន​គម្រោង​សត្វ​ក្រៀល​កម្ពុជា​ធ្លាប់​ចូលរួម​លើកកម្ពស់​បរិស្ថាន​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ​បានឱ្យ​ដឹង​ថា តាម​ការ​កត់សម្គាល់​នៅ​ពេល​កន្លង​មកនេះ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​បរិស្ថាន​ក៏​ដូច​ជា​សំរាម​មិ​ទាន់​ឃើញ​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​ប៉ុន្មាន​នោះ​ទេ ។​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មាន​ភាព​ផ្សេង​ៗ​គ្នា​។ បើ​នៅ​តាម​ស្រុកស្រែ​ប្រជាពលរដ្ឋ​បើ​បោះចោល​ធម្មតា​ទេ ក៏​គាត់​ដុត​ចោល​។​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​(​តាម​ទីតាំង​)​។

លោក​បាន​បន្ត​ថា «​ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​ផ្នែក​បរិស្ថាន​និង​ការ​រៀបចំ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ គឺ​មាន​សារៈសំខាន់​ណាស់ ព្រោះ​យុវជន​គឺជា​ច​លករ​ដ៏​សំខាន់​ជំរុញ​ឱ្យ​ចលនា តែ​ផ្ទុយ​មក​វិញ​បើ​យុវជន​មិន​មានការ​យល់​ដឹង​ពី​បរិស្ថាន​នេះ​វា​ជា​ការ​ខាតបង់​មួយ​សម្រាប់​កម្ពុជា​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍ «​ការ​លើកលែង​គឺ​លែង​មាន​ហើយពី​ព្រោះ​នៅ​ពេល​ថ្មី​ៗ​យើង​បាន​ចេញ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​គ្រប់គ្រង​ទៅ​លើ​ចំណូល​ដែល​បាន​មក​ពី​ផាកពិន័យ​ទៅ​លើ​អ្នក​ដែល​បោះ​សំរាម​ចោល​ផ្តេសផ្តាស អ្នក​ដែល​មិន​គោរព​ទៅ​លើ​បទដ្ឋាន​បរិស្ថាន​។​គោលដៅ​សំខាន់​គឺ​យើង​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការ​គ្រប់គ្រង​សំណល់​រឹង​នៅ​តាម​ទីប្រជុំជន តាម​ភូមិ​ឃុំ​នេះ​មាន​ប្រសិទ្ធិ​ភាព ហើយ​ទីភ្នាក់ងារ​បរិស្ថាន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ផាកពិន័យ​ទៅ​លើ​ជន​ទាំងឡាយ​ណា​នៅ​តែបំពាន​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ