ឃាតករ​លាក់​មុខ​បាន​ឆក់​យក​ជីវិត​បុរស​ម្នាក់​យ៉ាង​អា​ណោ​ច​អា​ធ័​ម


ខេត្តកំពត ៖ ប្រ​ព​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើរ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះតូច ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​រថយន្ត​ពណ៌​ស គ្មាន​ផ្លា​ក​លេខ ១​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​រេ ចង្កូត​ក្រឡាប់​ដោយ​កៀប​អ្នកបើកបរ​ជាប់​ស្លាប់​ភ្លាម​ៗ​នៅហ្នឹងកន្លែង​កើត​ហេតុតែ​ម្តង ។

សមត្ថកិច្ច​បាន​បន្ត​ថា ជន រង​គ្រោះជា​អ្នកបើកបរ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុ​ការ​ខាងលើ​មានឈ្មោះ នួន ច​ន្ទ្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ដែល​ក្រឡាប់​នេះ​ជា​រថយន្ត​ដឹក​ដី​ចូល​ចាក់​ក្នុង​ផែ​គីឡូ​១២ ហើយ​មូលហេតុ​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​នេះ​ដោយសារ​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។ រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​តូច រីឯ​សព​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ