ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច = លុយ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ធំ​…​បាន​បញ្ចេញ​នូវ​ទស្សនៈ​ដ៏​ទូលំទូលាយ​ខ្លះ​ៗ​ថា​…«​មាន​លុយ​» ទើប «​មាន​អំណាច​»…​បើ «​គ្មាន​លុយ​» ទេ​…​អំណាច​ក៏ «​គ្មាន​» ដែរ​…«​អំណាច​»​និង​«​លុយ​» វា​ដើរ​ទន្ទឹម​គ្នា​។ ចំណា​ច​ធំ «​លុយ​ធំ​»…​អំណាច​តូច…

ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ធំ​…​បាន​បញ្ចេញ​នូវ​ទស្សនៈ​ដ៏​ទូលំទូលាយ​ខ្លះ​ៗ​ថា​…«​មាន​លុយ​» ទើប «​មាន​អំណាច​»…​បើ «​គ្មាន​លុយ​» ទេ​…​អំណាច​ក៏ «​គ្មាន​» ដែរ​…«​អំណាច​»​និង​«​លុយ​» វា​ដើរ​ទន្ទឹម​គ្នា​។

ចំណា​ច​ធំ «​លុយ​ធំ​»…​អំណាច​តូច «​លុយ​តិច​» ដូច​ទន្សោង​គោព្រៃ​…​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ​…​តាម​ល្បះ​ព្រៃ​ភ្នំ​…​ផឹកទឹក​តាម​ដងអូរ ។

អ្នក​កាន់​អំណាច​ធំ​…​បើ​គ្មាន​លុយ​ធំ​ទេ​…​កាន់​អំណាច​ក៏​មិន​បាន​យូរ​ដែរ​…​ព្រោះ​លុយ​វា​ចេះ​ប្រើ​ឱ្យ​មាន​អំណាច​។ ចេះ​ចែករំលែក​អំណាច​…​កុំឱ្យ​លុយ​វា​មូល​ពេក​…​ឱ្យ​វា​ចេះ​ដើរ​ទន្ទឹម​នឹង​អំណាច​មូល​នេះឯង​…​ទើប​អំណាច​នៅ​បាន​យូរ ។

អ្នក​កាន់​អំណាច​ប្រ​សិន​ក្រីក្រ​…​ខោ​មិន​ខោអាវ​មិន​អាវ ស៊ី​តែ​បាយកក​…​កាន់​អំណាច​ក៏​មិន​បាន​យូរ​ដែរ ។ ធ្វើ​ត្រឹម​ប្រធាន​ភូមិ​…​បើ​ក្រ​ល្ហា​ម​គ្មាន​អ្នក​ណា​បោះ​ឆ្នោត​ឱ្យ​ទេ​…​រកតែ​កង់​ជិះ​មិន​បាន​ដើរ​យារ​ពង​បែប​នេះ​…​អ្នក​ណា​បោះ​ឆ្នោត​ឱ្យទៅ ?​…​មាន​លុយ​ទើប​មានមុខមាត់​…​មាន​លុយ​ទើប​មាន​អំណាច​…​លុយ​និង​អំណាច​ស្ថិត​នៅ​ជាមួយ​គ្នា​យ៉ាង​ស្អិត ។ នេះ​ជា «​កូន​ឧទាហរណ៍​» មួយ ។

ប្រធានាធិបតី​អា​មេ​រិ​ក​…​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ សុទ្ធតែ​ជា​សេដ្ឋី​…​អត់​មាន​អ្នកក្រ​ទៅ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ទេ ។

ប្រទេស​ណា​ក៏​ដោយ​លើ​សាកលលោក​…​អ្នកដឹកនាំ​ប្រទេស​កុំ​និយាយ​ពី​រឿង​ក្រ​…​កុំ​និយាយ​ពី​រឿង​អត់​លុយ​…​មាន​លុយ​ទើប​មាន​អំណាច​…​មាន​លុយ​ធំ​កាន់​អំណាច​កាន់តែ​បាន​យូរ​…​តូច​ស៊ីតូច​…​ធំ​ស៊ី​តាម​ធំ​ជា​រឿង​ធម្មតា​ក្រោម​មេឃ ។

ក្រុម​អ្នកវិភាគ​ជា​ច្រើន​សំដែង​ឱ្យ​ដឹង​ថា​…​បុគ្គល​ណា​ក៏​ដោយ បើជា​ជន​ក្រីក្រ​…​មក​ឈរឈ្មោះ​ឱ្យ​រាស្ត្រ​បោះ​ឆ្នោត​…​ឈរឈ្មោះ​ផង រៃ​លុយ​ពី​អ្នកគាំទ្រ​ផង​…​សុំ​កុំ​បោះ​ឆ្នោត​ឱ្យ​…​ប្រសិនបើ​បេក្ខជន​ក្រ​លុយ​ហើយ​ជាប់​ឆ្នោត​…​ប្រាកដជា «​ត្របាក់​លុយ​» ដូច​ត្រី​ស៊ី​សន្ទូច​មិន​ខាន​…​បោះ​សន្ទូច​ចូល​ទឹកទន្លេ​មិន​ទាន់​ទេ​…​ត្របាក់​ភ្លាម ។

ជាក់ស្តែង​មេ​បក្ស​ប្រឆាំង​…​រស់​ដោយសារ​ជំនួយ​ពី​ក្រៅប្រទេស​…​គិតតែ​ពី​ហោះហើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​…​ប្រមូល​លុយ​ធំ​ដើម្បី​ចង់បាន​អំណាច​…​តើ​គួរ​នាំ​គ្នា​បន្ត​គាំទ្រ​ដល់​ណា​ទៀត ?

អ្នកមាន​អំណាច​…​អ្នក​កាន់​អំណាច​ត្រូវ​មាន​លុយ​…​ត្រូវ​តែ​ជា​សេដ្ឋី​ទើប​កាន់​អំណាច​ប្រកបដោយ​កិត្តិយស​…​សេចក្តី​ថ្លៃថ្នូរ​…​បើ​កាន់​អំណាច​អត់​លុយ​…​កុំ​កាន់​នាំ​តែ​ពិបាក «​ដេញ​ចេញ​» ក្រោយ​បាន​កាន់​អំណាច​។
កាន់​អំណាច​អត់​លុយ​…​ស៊ី​ផង​ត្របាក់​ផង​…​ប្រាកដជា​គ្មាន​កិត្តិយស​…​គ្មាន​សេចក្តី​ថ្លៃថ្នូរ​…​ប្រាកដជា​ថោក​ទាប​ពិបាក​នឹង​ថ្លែង​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ