ប្រទេសកម្ពុជានិងវៀតណាម បានចុះហត្ថលេខាទៅលើឯកសារជាប្រវត្តិសាស្ត្រទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាម ។ ប្រទេសទាំងពីរក៏បានតាំងចិត្តនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៦ភាគរយផងដែរ ។
នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅប្រទេសវៀតណាមនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាជាផ្លូវការសន្ឋិសញ្ញា បំពេញបន្ថែមលើសន្ឋិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ឋិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងបានចុះហត្ថលេខេទៅលើពិធីសារ ខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ។
សម្តេចហ៊ុន សែន ដែលកំពុងតែបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជា និងវៀតណាមបានដោះស្រាយបាន៨៤ភាគរយហើយ ដោយនៅសល់តែ១៦ភាគរយទៀតប៉ុណ្ណោះ។
សម្តេចបានអំពាវនាវនាវអោយការដោះស្រាយបញ្ហា ដែលនៅសេលសល់អោយបានឆាប់រហ័ស ។ សម្តេចក៏បានព្រមានផងដែរថា បើសិនជាប្រទេសទាំងពីរមិនអាចដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាទេ វានឹងអាចធ្វើអោយមានជម្លោះព្រំដែនដល់ជំនាន់ខាងមុខទៀត ហើយភាពសុខសាន្តនិងការអភិវឌ្ឍនៅតាមព្រំដែនមិនអាចកើតមានបានទេ ។
ដូច្នេះ្ វាជាការចាំបាច់ដែលប្រទេសទាំងពីរ ត្រូវសហការគ្នានៅក្នុងការដោះស្រាយបញ្ហាព្រំដែននេះអោយបានចប់សព្វគ្រប់ ។
ចែករំលែកព័តមាននេះ