ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ក្រៅប្រទេស​បាន​ជួយ​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចជាតិ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សង្កេត​ឃើញ​កម្ពុជា​បាន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​នៅ​ក្រៅប្រទេស​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​ទៅ​ប្រទេស​កូរ៉េ​និង​ជប៉ុន​ក្រៅពី​ប្រទេស​ថៃ​។ ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​ចំនួន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​នេះ​វា​ចូលរួម​ជួយ​បាន​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចជាតិ? ​ លោក ង៉ែត ជូ អ្នក​សេដ្ឋកិច្ច​និង​ជាទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សង្កេត​ឃើញ​កម្ពុជា​បាន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​នៅ​ក្រៅប្រទេស​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​ទៅ​ប្រទេស​កូរ៉េ​និង​ជប៉ុន​ក្រៅពី​ប្រទេស​ថៃ​។ ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​ចំនួន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​នេះ​វា​ចូលរួម​ជួយ​បាន​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចជាតិ?

លោក ង៉ែត ជូ អ្នក​សេដ្ឋកិច្ច​និង​ជាទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ ក្រុមហ៊ុន​EMC បាន​លើក​ឡើង​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មក​ដល់​ពេល​នេះ​កម្ពុជា​មាន​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស​ប្រមាណ​១​លាន​២​សែន​នាក់​។ ក្នុង​១​ឆ្នាំ​ៗ ពួក​គាត់​បាន​ផ្ញើរ​ប្រាក់​ត្រលប់​មក​ផ្ទះ​ប្រមាណ​២.៧០០​លាន​ដុល្លា​អា​មេ​រិ​ក (​ឬ​ស្មើនឹង​ជាង​១១%​នៃ​ទំហំ​សេដ្ឋកិច្ចជាតិ​)​។ នេះ​ជា​ការ​ល្អ​សំរាប់​សេដ្ឋកិច្ចជាតិ​នា​ពេល​បច្ចុប្បន្ន​។

តាម​លោក ង៉ែត ជូ បាន​លើក​ឡើង​ថា តើ​ពេល​ត្រលប់​មក​ស្រុក​វិញ ពួក​គាត់​អាច​មាន​ជំនាញ​រក​ការងារ​បាន​ធ្វើ​សមរម្យ​ឬទេ​ហើយ តើ​ពួក​គាត់​អាច​មាន​លទ្ធភាព​ចិញ្ចឹម​កូន​ៗ​របស់​ពួក​គាត់​អោយ​មានចំណេះ​ដឹង និង​ជំនាញ​ហើយ​ក្លាយជា​ធនធាន​បញ្ញា​សំរាប់​ប្រទេស​ជាតិ​នា​ពេល​អនាគត​ឬទេ?

លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហ​សហជីព​ជាតិ​កម្ពុជា​បានឱ្យ​ដឹង​ថា ពលករ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ពួក​គាត់​អាច​សន្សំ​បាន​លុយ​ច្រើន​នៅ​ពេល​ដល់​អាណត្តិ​គាត់​ត្រលប់​មក​វិញ គាត់​សល់​លុយ​អាច​បង្កើត​មុខរបរ ហើយ​ផ្អែក​លើ​ចំណុច​នេះ គាត់​អាច​ជំរុញ​ឱ្យ​គ្រួសារ​គាត់​ត្រូវ​មាន​ជីវភាព​ល្អ ហើយ​ការ​រៀនសូត្រ​កូន​របស់​ពួក​គាត់​គិត​ថា​គ្មាន​បញ្ហា​។ ពលករ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ពួក​គាត់​បាន​ជួយ​ដល់​គ្រួសារ​ផ្ទាល់​និង បាន​ទួល​នូវ​ជំនាញ​ហើយ​យក​ជំនាញ​នេះ​ជួយ​ដល់​ខ្លួនឯង​ក៏​ដូច​ជា​ជួយ​ដល់​ប្រទេស​កម្ពុជា​។

លោក សោម អូន បាន​មាន​ប្រសាសន៍​ថា «​ពលករ​យើង​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ពិសេស​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​នៅ​ពេល​ត្រលប់​មក​ស្រុក​វិញ​នោះ​គឺ​ល្អ​។ សម្រាប់​ពលករ​ទៅ​ប្រទេស​កូរ៉េ ក្នុង​រយៈពេល​៥​ឆ្នាំ​ភាសារ​កូរ៉េ​គាត់​អាច​ប្រើ​ការ​បាន ហើយ​ពេល​ត្រលប់​មក​វិញ​គាត់​ធ្វើការ​ជា​អ្នកបកប្រែ​នៅ​តាម​ក្រុមហ៊ុន​, ដោយឡែក​ខាង ជំនាញ​អ្នកខ្លះ​យក​ខាង​កសិកម្ម គ្រឿង​ម៉ាស៊ីន អេ​ឡិច​ត្រូ​និក ដោយ​ភាគច្រើន​គាត់​អាច​ប្រើ​ប្រាន​»​។

​លោក​បាន​បញ្ជាក់​ថា មើលទៅ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​និង​ជប៉ុន គ្មាន​បញ្ហា​នោះ​ទេ ពេល​គាត់​ត្រលប់​មក​វិញ​គឺ​ល្អ តែ​ដោយឡែក​សម្រាប់​អ្នក​ទៅ​ធ្វើការ​នៅ​ថៃ ពេល​ត្រលប់​មក​វិញ​ជំនាញ​របស់​គាត់​ប្រហាក់ប្រហែល​អ្នកធ្វើការ​នៅ​ក្នុងស្រុក អីចឹង​ការ​ស្វែងរក​ទីផ្សារ​ការងារ​វា​លំបាក​ជាង​ពលករ​មក​ធ្វើការ​នៅ​កូរ៉េ​និង​ជប៉ុន​។

ពាក់ព័ន្ធ​និង​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​តាម​បណ្តា​ប្រទេស​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​។​ថ្មី​ៗ​នេះ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្ហាញ​ថា​៖ ១-)​ប្រទេស​CLMTV បាន​ឯកភាព​គ្នា​លើ​ផែនទី​បង្ហាញផ្លូវ​ទីក្រុង​សៀមរាប​ដើម្បី​ឆ្ពោះទៅ​កាន់ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការងារ ស្តី​ពី​ចល័ត​ភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេស​សន្ត​រវេ​សន៍​នៃ​ប្រទេស CLMTV ដែល​ជា​ត្រីវិស័យ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ក្រប​ខណ្ឌ​រួម​មួយ​ដើម្បី​ធានា​ថា​ពលករ​ទេស​ន្ត​រវេ​សន៍​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​របរ​សន្តិសុខ​សង្គម​នៅ​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​ឬ ផ្លាស់​ទីកន្លែង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ក​ម្ព​ជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម​។ ២-)​បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម ស្តី​ពី​លទ្ធផល​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​នេះ ដោយ​សង្កត់ធ្ងន់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​គាំំ​ពារ​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​ប្រទេស CLMTV តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យន្តការ​ចល័ត​ភាព​របប​សន្តិសុខ​សង្គម​។

ក្រសួង​ការងារ​សង្កត់ធ្ងន់​ថា លទ្ធផល​ខាងលើ​នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​តំបន់​ដើម្បី​ការពារ និង​លើកកម្ពស់​សុខុមាលភាព និង​ផលប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​ដែល​កំពុងធ្វើការ​នៅ​បរទេស បន្ថែម​លើ​កិច្ច​គាំពារ​សង្គម និង​ការ​លើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​នៅ​ក្នុង​ប្រទេស ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំំ​ពារ​សង្គម (​ឆ្នាំ​២០១៦​ដល់​២០២៥) គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ​(២០១៥​ដល់​២០២៥)​និង​គោលនយោបាយ​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​ដល់​២០២៣​។

យោង​តាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ សរុប​ចំនួន ៦៥ ២២៥​នាក់​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ