ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​៩​រូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ធ្វើ​រដ្ឋប្រហារ ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាល​ដំបូង អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ធ្វើ​រដ្ឋប្រហារ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាល​ដំបូង អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​៩​នាក់​ដែល​នឹង​ត្រូវ​ចាប់ខ្លួន​រួម​មាន​១.​ទណ្ឌិត សម រ​ង្ស៊ី ២. លោក អេ​ង ឆៃ​អ៊ា​ង ៣.​លោកស្រី មូរ សុខ​ហួរ ៤.​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ៥.​លោក ហូរ វ៉ា​ន់ ៦.​លោក​ឡុ​ង រឺ​៧.​លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ ៨.​លោកស្រី ជូ​ឡុ​ង សូ​មួ​រ៉ា និង​៩.​លោក​នុ​ត រំដួល ។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ជន​ត្រូវ​ចោទ​ទាំង​៩ រូប​នេះ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ ប្រកាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៥៣៦ ចុះ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ពី​បទ «​ឧបឃាត​»​ដោយ​យោង​តាម​មាត្រា​២៧ និង​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ «​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់ ក្រោម​ឧបាយកល​ជា​«​ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៊ី​» ដោយ​មានការ​អំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​បន្ថែម​ថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន រួច​ហើយ ។ ចំណែក​លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ឲ្យ​ដឹង​ថា បើសិន​ចង់​រួម​ពី​ទោស​នោះ​អ្នកចូលរួម​ផ្សំ​គំនិត​ត្រូវ​ប្រញាប់​សារភាព ។ លោក​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៖«​ដើម្បី​ទទួល​បានការ​លើកលែង​ឲ្យ​រួច​ផុត​ពី​ទោស​ក្នុង​បទ «​រួមគំនិត​ក្បត់​» បុគ្គល​នោះ​ត្រូវ​ចូល​សារភាព​មុន​ការ​ចោទប្រកាន់​! ។ ដូច្នេះ សូម​បងប្អូន​ដែល​កំពុង​បន្ត​អនុវត្ត​ផែនការ​ប៉ុង​ប៉ង​រដ្ឋប្រហារ​នេះ ដកខ្លួន​មក​សារភាព​ដល់ សមត្ថកិច្ច​ជា​បន្ទាន់​នោះ​បងប្អូន​នឹង​រួច​ផុត​ពី​ទោស​នេះ ដោយ​កុំ​រង់ចាំ​ដល់​មានការ​ចោទ ប្រកាន់​» ។

សូម​ជម្រាប​ថា តាម​ផែនការ​ទណ្ឌិត សម រ​ង្ស៊ី និង​បក្ខពួក​នឹង​វិល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​តែ​ម្តង ។ ប៉ុន្តែ​នៅ​ថ្ងៃនេះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ពិធី​អកអំបុក​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​អបអរ​សារ​ទ​ពិធីបុណ្យ​អ៊ុំ​ទូក​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ